កាណាដា ៖ ក្រុមអ្នកជំនាញខាងឡើងភ្នំចំនួន ០៣នាក់ ត្រូវបានគ្រោះរអិលបាក់ផ្ទាំងទឹកកក ផ្តាច់យកអាយុជីវិតទាំងអស់គ្នា នៅឯឧទ្យានជាតិបេនហ្វ៍ (Banff) ក្នុងប្រទេសកាណាដា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានអង់គ្លេស BBC នៅរសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

ក្នុងចំណោមជនរងគ្រោះទាំង ០៣នាក់ ពីរនាក់ជាជនជាតិអូស្រ្តាលីដោយម្នាក់ឈ្មោះ ដេប៊ីដ ឡាម៉ា (Dabid Lama) អាយុ ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហានហ្សក អ៊ែរ (Hansjorg Auer) អាយុ ៣៥ឆ្នាំ ព្រមទាំងជនជាតិអាមេរិកម្នាក់ឈ្មោះ ហ្សេស រ៉ូសឃែលលី (Jess Roskelley) អាយុ ៣៦ឆ្នាំ ដោយពួកគេបានព្យាយាមឡើងភ្នំ ហូវសេភីក (Howse Peake) ក្នុងឧទ្យានជាតិ Banff នៅខេត្តអាលប៊ឺតា (Alberta) ភាគខាងលិចកាណាដា។

គួរជម្រាបថា ក្រុមអ្នកជំនាញឡើងភ្នំទាំង ០៣នាក់ ត្រូវគេរាយការណ៍ថាបាត់ខ្លួន តាំងពីថ្ងៃពុធសប្តាហ៍មុន ហើយក្រោយមកក៏ត្រូវគេសន្និដ្ឋានថាបានបាត់បង់ជីវិត ហើយពេលនេះទើបត្រូវបានរកឃើញសាកសព ក្រោយពីប្រតិបត្តិការរុករក បានជួបការរាំងស្ទះព្រោះតែបញ្ហាធាតុអាកាស។

ម៉្យាងវិញទៀតនោះ ពួកគេសុទ្ធតែត្រូវបានគេស្គាល់ច្រើន នៅក្នុងសហគមន៍អ្នកឡើងភ្នំ ដោយ លោក Lama ក្នុងចំណោមក្រុមអ្នកឡើងភ្នំ ០២នាក់ ដែលបានធ្វើការឡើងបែបសេរីដំបូងគេ (Free Climbing) នៅលើភ្នំ ស៊ែររ៉ូ តូរ៉េ (Cerro Torre) ក្នុងតំបន់ ផាតាហ្គោនៀ (Patagonia) ខាងត្បូងនៅចុងទ្វីបអាមេរិកខាងត្បូង។

រីឯថ្មីៗនេះ លោក Auer បានសម្រេចការឡើងភ្នំ លុបហ្គាសរវែសត៍ (Lupghar Sar West) ដែលមានកម្ពស់ ជាង ៧,០០០ម៉ែត្រ និងស្ថិតក្នុងជួរភ្នំ ខារ៉ាកូរុម (Karakorum) ប្រទេសប៉ាគីស្ថាន តាមបែប Free Climbing តែម្នាក់ឯង។ ចំណែកនៅឆ្នាំ២០០៣ លោក Roskelly បានក្លាយជាជនជាតិអាមេរិកវ័យក្មេងជាងគេ ដែលបានឡើងភ្នំខ្ពស់ជាងគេលើកលោក Everest នៅអាយុត្រឹម ២០ឆ្នាំ៕

ហ្រ្វេសញ៉ូវអាសុី