CamNews

វេជ្ជបណ្ឌិត ឆ្លងវីរុស សាហាវ Ebola នោះ ជាសះស្បើយវិញហើយ

ព័ត៌មានអន្តរជាតិ ៖ វេជ្ជបណ្ឌិតអាមេរិក​មួយរូប ដែលជាបេក្ខភាពមនុស្សដំបូងគេ មកពីទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក មានការធ្វើរោគវិនិច្ឆ័យនិងបានរកឃើញថាបានឆ្លងវីរុស Ebolaកាលពីពេលកន្លងទៅ នោះដោយឡែកមកទល់នឹងពេលបច្ចុប្បន្នភាព គាត់ចេញពីមន្ទីរពេទ្យហើយ   បន្ទាប់ពីជាសះស្បើយពី ជម្ងឺអាសន្នរោគមួយនេះ ។

សេចក្តីថ្លែងការណ៍ ពីមន្រ្តីសុខាភិបាល    ប្រចាំ ក្រុង អះអាង   អោយដឹងថា  វេជ្ជបណ្ឌិត លោក Craig Spencer ត្រូវបានបញ្ជាក់បានថា ជាសះស្បែក ពីវីរុស    សាហាវប្រភេទនេះហើយ ។ គួរបញ្ជាក់ លោក បានបម្រើការជាវេជ្ជបណ្ឌិតមនុស្សធម៌ សម្រាប់ Medecins  Sans Frontieres (MSF)  នៅក្នុងប្រទេស Guinea ដោយនៅក្នុងនោះ មានការពិនិត្យ និង បានរកឃើញ ថាលោកបានផ្ទុកមេរោក Ebola ពិតប្រា កដមែនកាលពីថ្ងៃទី ២៣ តុលាកន្លងទៅនេះ បន្ទាប់ពីវិលចូលទឹកដី សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា វេជ្ជបណ្ឌិត Spencer គឺជាអ្នកជម្ងឺជនជាតិអាមេរិក មួយរូប ក្នុង  ចំណោមអ្នកជម្ងឺអាមេរិក ផ្សេងៗទៀត ដែលបានជាសះស្បើយ បន្ទាប់ពីមានការព្យាបាលនៅឯមន្ទីរ  ពិសេស ក្នុងទឹកដីសហរដ្ឋ អាមេរិក ។ បុរសជនជាតិ ល៊ីបេរ៊ី ម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងក្រុង   Dallas រដ្ឋ តិចសាស់ សហ រដ្ឋអាមេរិក បន្ទាប់ពីឆ្លងវីរុស Ebola ។ គួររំឮកថា មកទល់     នឹង បច្ចុប្បន្នភាព អត្រាជនរងគ្រោះស្លាប់ ដោយវីរុស Ebola នៅអាហ្វ្រិកខាងលិច បានកើនឡើងខ្ពស់ដល់ទៅ ជិត ៥០០០ នាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី