កប៉ាល់មួយគ្រឿង ដឹកមនុស្សប្រហែល ៦០០នាក់ បានក្រឡាប់នៅលើសមុទ្រ មេឌីទែរ៉ាណេ ក្នុង

លំហសមុទ្រភាគខាងជើងអេហ្ស៊ីប បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៤៣នាក់។

កប៉ាល់មួយគ្រឿង ដឹកអ្នកចំណាកស្រុក នៅលើសមុទ្រមេឌីទែរណែ

កប៉ាល់នេះបានលិចនៅលំហសមុទ្រ Burg Rashid ដែលជាភូមិមួយក្នុងខែត្រ Beheira ភាគខាង
ជើងអេហ្ស៊ីប។ ក្នុងចំណោមសាកសពដែលត្រូវបានរកឃើញ មានប្រុសចំនួន ២០នាក់ ស្រី ១០នាក់
និងក្មេងម្នាក់ នេះបើតាមទំព័រ Reuters។ ខណៈក្រោយមកទៀត ក្រុមការងារ Reuters បានប្រទះ
ឃើញទូកអ្នកនេសាទដឹកសាកសព ១២នាក់មកបន្ថែមទៀត ដែលនាំអោយតួរលេខអ្នកស្លាប់កើន ឡើងសរុប ៤៣នាក់ ។

មន្ដ្រីសន្ដិសុខថ្នាក់លើម្នាក់នៅ Beheira ថ្លែងថា “ព័ត៌មានដំបូងបានឱ្យដឹងថា កប៉ាល់ត្រូវលិច គឺ
ដោយសារដឹកមនុស្សហួសចំណុះ។ កប៉ាល់ត្រូវផ្អៀង ហើយអ្នកដំណើរក៏ធ្លាក់ចុះទឹក”។

បុគ្គលិកសង្គ្រោះបន្ទាន់ ជួយមនុស្សបានចំនួន ១៥០នាក់។ កប៉ាល់នេះ ដឹកអ្នកចំណាកស្រុកជន
ជាតិអេហ្ស៊ីប ស៊ីរី និងអាហ្វ្រិក។ បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ អំពីគោលដៅដែលត្រូវទៅរបស់
កប៉ាល់នេះនៅឡើយ បើទោះសមត្ថកិច្ចជឿថា វាទៅកាន់អ៊ីតាលី។

បច្ចុប្បន្ន មានមនុស្សកាន់តែច្រើន ព្យាយាមទៅកាន់ប្រទេសអ៊ីតាលី ពីឆ្នេរសមុទ្រអាហ្វ្រិក ក្នុងរដូវ
ក្ដៅ ពិសេសគឺមកពីលីប៊ី និងអេហ្ស៊ីប។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Reuters