CamNews

សោ ភ័ណ្ឌលីនដា បដិសេធ​ចំណង​ស្នេហ៍​ ជួប​ភាព​រង្គោះរង្គើ​ជាមួយ​ អេឡិច ហ្សូរ៉ា

ភ្នំពេញ៖  ថ្មីៗនេះ មានព័ត៌មានលេចឮថា ចំណងស្នេហ៍ផ្អែមល្ហែម រវាងតារាបង្ហាញម៉ូដ និងជា
តារាសម្តែង មានដើមកំណើត ចេញពីទឹកដីតំបន់ អ្នកលឿង ខេត្តព្រៃវែង កញ្ញា សោ ភ័ណ្ឌលីន
ដា ជាមួយតារាសម្តែង និងបង្ហាញម៉ូដ លោក អេឡិច ហ្សូរ៉ា បាននឹងកំពុងតែ ជួបប្រទះ នូវបញ្ហា
ប្រេះឆានឹងគ្នា ។

ប្រភពពីអ្នកជិតស្និទ្ធ ជាមួយតារាស្រីរូបនេះ បាននិយាយឱ្យដឹង ថា ពេលនេះចំណងស្នេហ៍
រវាងតារាស្រី រាងតូច្រឡឹង កញ្ញា សោភ័ណ្ឌ លីនដា និង លោក អេឡិច ហ្សូរ៉ា កំពុងតែឈាន
ទៅ ដល់ផ្លូវបែកបាក់ ព្រោះអ្នកទាំងពីរ ពុំមានទំនុកចិត្តលើគ្នា ទៅវិញទៅមកទាល់តែសោះ
ពោលគឺ ដោយសារការប្រច័ណ្ឌ។

ប្រភពបានបន្តថា មួយរយៈនេះ គេមិនដែលឃើញ លោក អេឡិច ហ្សូរ៉ា និង កញ្ញា លីនដា
បង្ហាញវត្តមាន ដើរទៅណាមកណា ជាមួយគ្នា ដូចកាលពីគ្រាផ្តើម ស្នេហ៍ដំបូងនោះឡើយ។
ម្យ៉ាងទៀត បើតាមគេ ដឹងប្រហែលជាអ្នកទាំងពីរនោះ មានបញ្ហាអ្វីមួយ ដែលមិនអាច ផ្សះផ្សា
គ្នាវិញ បាននោះឡើយ ព្រោះថាថ្មីៗនេះ មានលេចឮព័ត៌មាន មកថា លីនដា និង ហ្សូរ៉ា កំពុង
តែមានទំនាស់ ពាក្យសម្ដីជាមួយគ្នាទៀតផង។

ជុំវិញព័ត៌មានខាងលើនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៣ នេះ តារាសម្តែងវ័យក្មេង
សោភ័ណ្ឌ លីនដា បានចេញមុខបំភ្លឺ ប្រាប់គេហទំព័រ LookingTODAY ឱ្យដឹងតាមទូរស័ព្ទថា
ចំពោះព័ត៌មាន ដែលគេនិយាយខាងលើនេះ គឺជារឿងមិនពិតនោះឡើយ ព្រោះនាង និង
លោក អេឡិច គឺនៅតែទាក់ទងគ្នា ជាធម្មតាដូចមុន គ្មានអីកើតឡើងនោះទេ។

លីនដា បាននិយាយបន្តទៀតថា "ពុំដែលមានរឿងនេះ កើតឡើងចំពោះខ្ញុំ និងបង អេឡិច
ហ្សូរ៉ា ទេ ។ ទំនាក់ទំនងស្នេហារវាងខ្ញុំ និងបង អេឡិច គឺនៅតែស្ថិតក្នុង ដំណាក់កាល នៃកា
ស្វែងមើល ចិត្តគ្នាដដែល។ ម្យ៉ាងគ្រាន់តែមួយរយៈនេះខ្ញុំ និងគាត់ មិនសូវបានជួប និងដើរ
ទៅណាមកណា ជាមួយគ្នាមែន ព្រោះខ្ញុំក៏ ជាប់រវល់ថត។ ឯបង អេឡិច ក៏រវល់ចុះទៅតាម
ខេត្ត ដូច្នេះទើបគេ យល់ច្រឡំថា មានបញ្ហាជាមួយគ្នា"។

ជាមួយគ្នានេះ កញ្ញា សោភ័ណ្ឌ លីនដា ក៏បាននិយាយប្រាប់ ឱ្យដឹងថា ថ្មីៗនេះ ក៏មានការ
យល់ច្រឡំ រវាងនាង ជាមួយតារាកំប្លែង នាយគ្រឿន ផងដែរ ដោយគេនិយាយថា នាងនិង
នាយគ្រឿនអាចទំនាក់ទំនងស្នហាជាមួយគ្នា ខណៈអ្នកទាំងពីរមានភាពស្និទ្ធស្នាលជាមួយ
គ្នា នៅពេលសម្តែងក្នុងសាច់រឿង។ ប៉ុន្តែព័ត៌មាននេះ ត្រូវបាននាងឆ្លើយបដិសេធ និងច្រាន
ចោល។

ទោះបីជាយ៉ាងណាក្តី នៅព្រឹកថ្ងៃទី២៤ ខែតុលា នេះ កញ្ញា សោភ័ណ្ឌ លីនដា បាននិយាយ
ដោយបដិសេធ និងច្រានចោល ចំពោះព័ត៌មានដែលថា ចំណងស្នេហ៍របស់នាង ជាមួយ
លោក អេឡិច កំពុងតែជួបបញ្ហារង្គោះរង្គើរ៕

ដោយ ៖​ LookingTODAY
ផ្កល់សិទ្ធិដោយ ៖ ដើមអំពិល