ភ្នំពេញ ៖ តារាចម្រៀង បែបស្រគត់ស្រគំ និងមាន សម្រស់ស្រស់សោភា ទាក់ទាញមន្តស្នេហ៍ ប្រចាំផលិតកម្ម «ថោន» កញ្ញា សុគន្ធ នីសា ត្រូវបានគេមើលឃើញថា នាងនៅតែល្បីល្បាញ ក្នុងអាជីពចម្រៀង បើទោះបីជានាង មានវ័យជ្រេបន្តិចក៏ដោយ ។ បន្ទាប់ពីនៅតែមាន ទីផ្សារខ្លាំងក្នុងការងារចម្រៀងក្ដី ងាកមកពិភពសម្ដែងវិញ សុគន្ធ នីសា ក៏នៅតែមានការចាប់អារម្មណ៍ខ្លាំងពីផលិតករនានា ហើយតែងតែផ្ដល់តំណែង ជាតួឯកដល់នាងទៀតផង ។ ប៉ុន្តែរយៈកាលនៃការប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំមកនេះ សុគន្ធ នីសា បានបាត់បង់តំណែងតួឯក ដល់ទៅ៤រឿង ឯណោះ ខណៈដែលតារាសម្ដែងខ្លះ សម្ដែងជិតស្លាប់ខ្លួនទៅវិញហើយ នៅតែមិនទាន់បានដើរតួឯក។

គេនៅចាំបានថា សុគន្ធ នីសា ត្រូវទទួលបានតំណែងតួឯក ក្នុងរឿង «ហ្លូងព្រះស្ដេចកន» រៀបចំឡើងដោយផលិត កម្មហង្សមាស ក្នុងឆ្នាំ២០០៨ ។ តែក្រោយមកក៏ស្ងប់ស្ងាត់ព្រោះ ហង្សមាស បានទុកចោលបណ្ដាលឲ្យគម្រោងនេះ គាំងរហូតមកដល់បច្ចុប្បន្ន ដែលនេះជាគម្រោងដំបូងបំផុតសម្រាប់នាង ត្រៀមខ្លួនដើរចូល ក្នុងវិស័យភាពយន្ត ។ តែក្រោយរឿងនេះគាំងស្ញេញ ពុំបានប៉ះពាល់អាជីពចម្រៀង សម្រាប់ សុគន្ធ នីសា ឡើយ ព្រោះឆ្នាំ២០០៨ ជាឆ្នាំមាស នៃជីវិតសិល្បៈរបស់ សុគន្ធ នីសា ព្រោះពេលនោះ នាងល្បីល្បាញឡើងលំដាប់ទី១ប្រចាំប្រទេស។

ក្រោយពី សុគន្ធ នីសា ដូរទ្រនំ ដោយសារផ្ទុះរឿងរ៉ាវបែកបាក់ស្នេហា ជាមួយកវីមុខស្ងួតកំសត់ស្នេហ៍ លោក សុខ ជំនោរ និងបានរត់ចូលមកក្នុងផលិតកម្ម ថោន មក មានពាក្យចចាមអារ៉ាម ថា ផលិតកម្ម ថោន ត្រៀមផលិតរឿងមាន ចំនងជើងថា «ចងចាំ» ដោយឲ្យនាង សម្ដែងជាតួឯកជាមួយលោក ករុណា ពេជ្រ ។ តែរឿងនេះក៏បន្តស្ងប់ស្ងាត់សូន្យ ពោលគឺស្ងាត់ដូចចោរលួចសេះ តែម្ដង។

ក្រោយមកទៀត ផលិតកម្មនៅប្រទេសថៃ ក៏បានត្រៀម តំណែងឯកកុនមួយរឿង ជូន សុគន្ធ នីសា ព្រោះនាងជាតារា ចម្រៀង ខ្មែរម្នាក់ មានការគាំទ្រច្រើន នៅប្រទេសថៃ មានមហាជនស្រលាញ់ភាពស្រគត់ស្រគំរបស់នាង ។ ដូចនេះ នាងជាជំរើសទៅ១ ។ តែក្រោយមករឿងនេះ ក៏ស្ងប់ស្ងាត់មិនឮសោះ ថា ទាក់ទងមក សុគន្ធ នីសា ព្រោះនាងមាន លក្ខខណ្ឌច្រើនពេក ពិបាកទទួលយក ។

អស់ចំនួនបីរឿងមកហើយ ដែល សុគន្ធ នីសា របូតតំណែងជាតួឯក ធ្វើឲ្យយអ្នកគាំទ្រនាង ស្រងាកចិត្តមិនតិចទេ ព្រោះគេចង់ឃើញ តារាចម្រៀងក្នុងចិត្ត បានសម្ដែងភាពយន្ត ។ តែកាន់តែក្ដៅគគុកជាងគេ ថ្មីៗនេះ សុគន្ធ នីសា ត្រូវបានបាត់បង់តំណែងឯកមួយទៀត ជារឿងថ្មីរបស់ផលិតកម្មថោន គឺ រួមសម្ដែងដោយនាយ ពាក់មី រួមទាំង តារា សម្ដែងផ្សេងទៀតជា ច្រើនដួង ។ តំណែងឯកនាង ត្រូវបាន ជំនួសដោយ កញ្ញា ផាន វីរ៉ាទីហៅ ស្ពៃជ្រក់ ដែលដំបូង ឡើយ ផលិតកម្ម ចង់បាន សុគន្ធ នីសា ណាស់ តែនាងមានបញ្ហាសុខភាព មិនអាចថតបាន ក៏ប្រគល់ឲ្យ ផាន វីរ៉ាទី សម្ដែងជំនួស ធ្វើឲ្យ វីរ៉ាទី តារាចម្រៀងថ្មីរបស់ថោន រូបនេះ ឡើងកូដក្រឺតៗ ព្រោះបទចម្រៀងមិនទាន់ចេញលក់ផង បានសម្ដែងតួឯកក្នុងរឿងថ្មី បាត់ទៅហើយ ។

ដោយឡែក សុគន្ធ នីសា ហាក់មិនសោកស្ដាយអ្វីឡើយ ដែលបានបាត់បង់តំណែងតួឯកទាំង៤រឿងនេះ ព្រោះនាង ធ្លាប់បាននិយាយ នៅលើកញ្ចក់ទូរទស្សន៍មួយថា នាងជាអ្នកចម្រៀង គឺច្រៀង នាងមិនចង់ដណ្ដើមអាជីព អ្នកសម្ដែង ឡើយ ហើយនាងស្រលាញ់អាជីពចម្រៀង ណាស់ ទោះមិនបានសម្ដែងកុនក៏នាង មិនបានកើតទុក្ខ មិនសុខចិត្ត អ្វីដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល