ស្រ្តីមេផ្ទះគ្រប់ៗរូបតែងតែសម្អាតផ្ទះរៀងរាល់ថ្ងៃ ប៉ុន្តែភាគច្រើនពួកគាត់តែងតែមើលរំលងនូវវត្ថុមួយចំនួនដែលពួកគាត់គិតថា ពុំចាំបាច់ធ្វើការសម្អាតនោះទេ។

ថ្ងៃនេះ យើងខ្ញុំសូមធ្វើការចែករំលែកនូវអ្វីដែលសំខាន់ៗ និងត្រូវអនុវត្តនូវវិធីសាស្ត្រ មួយចំនួនដើម្បីសម្លាប់មេរោគហើយរស់នៅដោយមានផាសុខភាព។

១. ក្រណាត់ប្រើប្រាស់ក្នុងផ្ទះបាយ៖ កន្សែង និងសំលៀកបំពាក់ពាក់ក្នុងផ្ទះបាយ គឺជារបស់ដែលត្រូវបោកសម្អាតជារៀងរាល់ថ្ងៃ ដោយសារតែវាមានជាប់ជាមួយកាកសំណល់អាហារ ជាពិសេសផ្ទៃក្រណាត់ គឺជាប្រភពនៃវីរុសនិងបាក់តេរី។

វិធីសាស្ត្រ៖

ចាក់ទឹកខ្មេះពណ៌ស បន្តិច ចូលក្នុងទឹកក្តៅ ហើយត្រាំក្រណាត់រយៈពេល ២០ នាទី។ រូចលាងចេញ ហើយហាលឲ្យត្រូវកម្តៅថ្ងៃជាការស្រេច។

២. កន្លែងលាងចាន៖ ជាកន្លែងដែលនៅជាមួយកាកសំណល់ម្ហូបអាហារ សាប៊ូ និងផលិតផលផ្សេងៗជាប្រចាំ ដូច្នេះអ្នកគប្បីគួរតែសម្អាតរៀងរាល់ការប្រើប្រាស់ម្តងៗ។

វិធីសាស្ត្រ៖

ច្របាច់ក្រូចឆ្មារទៅតាមចំនួនដែលសមគួរ ហើយបាញ់ទឹកក្រូចឆ្មារលើកន្លែងលាងចាន រួចទុកវាចោលរយៈពេល ១០ នាទី បន្ទាប់មកលាងជម្រះវាចេញ។

៣. អេប៉ុងផ្ទះបាយ និងដុសក្អែល

ទោះបីជាវត្ថុទាំងនេះ ជាវត្ថុដែលយើងប្រើសម្រាប់សំអាតក៏ដោយ ក៏មានកាក់សំណល់នៅជាប់ជានិច្ចដែរ។ អេប៉ុងផ្ទះបាយ មានកាក់សំណល់ដែលមានជាតិខ្លាញ់ និងអាហារ រីឯអេប៉ុងដុសក្អែល វានៅមានកោសិកាស្លាប់របស់ស្បែក និងសាប៊ូ។

វិធីសាស្ត្រ៖

ជ្រមុជ អេប៉ុង ចូលទៅក្នុងចានជាមួយទឹកក្តៅលាយជាមួយសូដ្យូមប៉ីកាបូណាត។ រួច ត្រាំវារយៈពេល ២០ នាទីបន្ទាប់មកលាង ហើយទុកអោយស្ងួត។

៤. ជ្រុញ

ជ្រុញ ដែលលោកអ្នកប្រើប្រាស់រាល់ថ្ងៃ មិនមែនគ្រាន់តែលាងសម្អាតជាមួយ ទឹក និងសាប៊ូ គឺវាគ្រប់គ្រាន់នោះទេ។ វិធីសាស្រ្តខាងក្រោមនេះ នឹងជួយលោកអ្នកឲ្យលាងសម្អាតកម្ទិចកម្ទីរអាហារ ក្លិន ព្រមទាំងមេរោគដែលតោងជាប់ជ្រុញថែមទៀតផង។
វិធីសាស្ត្រ៖

រោយអំបិលនៅលើជ្រុញ បន្ទាប់មកជូតជាមួយក្រូចឆ្មារដែលពុះជា២។ បន្ទាប់មក ទុកវាចោលរយៈពេល ១០ នាទី រួចលាងចម្រះជាមួយទឹកក្តៅ ជាការរួចរាល់។

៥. ការ៉ូក្នុងបន្ទប់ទឹក

វាជារឿងធម្មតា ដែលឃើញមានស្នាមប្រឡាក់ខ្មៅតាមការ៉ូបន្ទប់ទឺក។ នេះ បណ្តាលមកពីការរីកលូតលាស់នៃបាក់តេរី និងពពួកផ្សិតដែលចូលចិត្តរស់នៅក្នុងបរិយាកាសបែបនោះ។

វិធីសាស្ត្រ៖

លាយទឺក និងទឹកខ្មះពណ៌ស ឲ្យស្មើគ្នា ហើយបាញ់វាលើក្រឡា រួចទុកវាចោលរយៈពេល ៥ នាទី បន្ទាប់មកជូតវាចេញជាមួយក្រណាត់តូច គឺរួចរាល់។

៦. ជក់ផាត់មុខ

ស្ត្រីភាគច្រើន លាងសម្អាតជក់ផាត់មុខរបស់ពួកគេម្តងម្កាលតែប៉ុណ្នោះ។ បញ្ហានេះ គឺថាវាប្រមូលផ្តុំនូវកោសិកាស្លាប់ បាក់តេរី និងកខ្វក់ដែលមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពស្បែក។

វាមានសារៈសំខាន់ណាស់ ដែលត្រូវសម្លាប់មេរោគជារៀងរាល់ថ្ងៃ ជាពិសេសពេលដែលអ្នកមានស្បែកប្រតិកម្ម ឬមានមុន។

វិធីសាស្ត្រ៖

ចាក់អាល់កុលបន្តិចបន្តួចចូលក្នុងដបដែលមានក្បាលបាញ់ ហើយបាញ់វាលើជក់ រួចទុកវាឲ្យស្ងួត។

លោកអ្នកអាច ត្រាំវាក្នុងទឹកជាមួយនឹងសាប៊ូរាវ បន្ថែមទៀតក៏បាន។

៧. កុងតាក់បិទ-បើកភ្លើង

តើលោកអ្នកដែលធ្លាប់គិតទេថា មានមេរោគប៉ុន្មាននៅលើកុងតាក់បិទ-បើកភ្លើងរបស់អ្នក? ដោយសារតែយើងនៅជាមួយវារៀងរាល់ថ្ងៃ ដូច្នេះវាជាកន្លែងដែលងាយនឹងឆ្លងមេរោគបំផុត។

វិធីសាស្ត្រ៖

ងាយៗ គ្រាន់តែយកក្រណាត់ជ្រលក់ជាមួយទឹកខ្មេះ រួចជូតគ្រប់កុងតាក់ទាំងអស់ ជាការស្រេច។

៨. ទូរស័ព្ទដៃ និង Tablet

អេក្រង់ទូរស័ព្ទដៃ និង Tablet ផ្ទុកនូវបាក់តេរីជាច្រើនដែលមិនអាចមើលឃើញដោយភ្នែកទទេនោះទេ។ ដោយសារតែយើងពាល់វាញឹកញាប់ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យវាប្រមូលផ្តុំនូវអតិសុខុមប្រាណ ដែលអាចធ្វើឲ្យសុខភាពរបស់យើងមានគ្រោះថ្នាក់យ៉ាងខ្លាំង។

វិធីសាស្ត្រ៖

លាយទឹក និងទឹកខ្មះពណ៌ស ហើយយកទៅជូតនៅលើអេក្រង់ ជាមួយក្រណាត់ទន់។

អ្នកក៏អាចប្រើទឹកសម្លាប់មេរោគដែលមានសមាសធាតុទឹក ៦០% និងអាល់កុលអ៊ីសូផាត្រូលីន ៤០% ក៏បាន។

តោះអានរួច នាំគ្នាសាកល្បងទាំងអស់គ្នា នោះលោកអ្នកនឹងបានឃើញប្រសិទ្ធិភាពរបស់វាជាមិនខាន ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ steptohealth