(កំពង់ស្ពឺ)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនស្រ្តី២នាក់ ជាដៃដល់ក្នុងអំពើឃាតកម្មគិតទុកជាមុន ដែលបានកាត់ក្បាលបុរសម្នាក់ ដោយចោទប្រកាន់ថា ចេះអំពើអាបធ្មប់។ ជនសង្ស័យខាងលើមានឈ្មោះ៖ ទី១ ឈ្មោះ អឹម សុន អាយុ៥៨ឆ្នាំ ជាអ្នកសម្លាប់ និងទី២ ឈ្មោះ ម៉ៅ ចាន់នី ហៅខ្លី អាយុ៣៣ឆ្នាំ ជាអ្នកសមគំនិត។

លោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបានឱ្យដឹងថា សពជនរងគ្រោះត្រូវបានរកឃើញក្នុងចម្ការស្វាយ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែសាកសពជនរងគ្រោះមានតែខ្លួនបាត់ក្បាល ហើយរហូតមកទល់ពេលនេះ សមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងរុករកបន្ត។

ស្រ្តីសង្ស័យទាំង២នាក់ បានប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានសម្លាប់ជនរងគ្រោះមែន ដោយសារតែចេះអាបធ្មប់ ហើយធ្លាប់ធ្វើឲ្យប្រជាជននៅក្នុងភូមិ ស្លាប់ជាបន្តបន្ទាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី