CamNews

FIFA ប្រកាសបើកកិច្ចប្រជុំមួយយ៉ាងធំ ស្ដីពីបញ្ហាអំពើពុករលួយ នៅថ្ងៃទី ២០ ក្នុងទីក្រុង Zurich

ព័ត៌មានកីឡា៖ សមាគមបាលទាត់ពិភពលោក FIFA បានប្រកាសកាលពីថ្ងៃសុក្រថា នឹងមានការរៀបចំកិច្ចប្រជុំគណៈកម្មការ ដ៏សំខាន់មួយដែលនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២០ ខែតុលាក្នុងទីក្រុង Zurich ដើម្បីជជែកគ្នាអំពីបញ្ហាវិបត្ដិអំពើពុករលួយ ​ដែលឈានទៅដល់ការព្យួរការងារមន្ដ្រី FIFA ពីររូប គឺមានលោក Sepp Blatter និង Michel Platini ដល់ទៅ ៩០​ ថ្ងៃ។

សេចក្ដីថ្លែងការណ៍បានអះអាងថា នឹងមានកិច្ចប្រជុំមួយយ៉ាងធំ នឹងសំខាន់បំផុត នៅថ្ងៃទី ២០ ខែតុលា ក្នុងទីក្រុង Zurich ទាក់ទងនឹងបញ្ហាពុករលួយ ក្នុងបណ្ដាញគ្រប់គ្រង។ សេចក្ដីប្រកាស់ទើបតែ បានមួយថ្ងៃប៉ុណ្ណោះ ក្រោមការត្រៀមខ្លួនជាស្រេចពីសមាសភាពទាំងពីររូប គឺលោក Sepp Blatter និង Michel Platini ​ដែលអ្នកទាំងពីរត្រូវបាន ជាប់ការសង្ស័យ ហើយធ្វើការផ្អាកពីការងារដល់ទៅ ៩០​ ថ្ងៃ។

សមាគមបាល់ទាត់ UEFA បានបង្ហាញពីការគាំទ្រទាំងស្រុងចំពោះលោក Michel Platini ហើយនឹងឲ្យមានការបង្កើតកិច្ចប្រជុំមួយដែលចូលរួបពីសមាជិកទាំងអស់ចំនួនដល់ទៅ ៥៤ រូប ក្រោមការរៀបចំឡើងនៅថ្ងៃទី ១៥ ខែតុលា នៅខេត្ដ Nyon ប្រទេសស្វីស។

សេចក្ដីអះអាងពីគេហទំព័រដដែលបានបន្ដទៀតថា គោលបំណងដែលជម្រុញឲ្យមានការព្យួរតំណែងលោក ​Sepp Blatter និង Michel Platini ដល់ទៅ ៩០​ ថ្ងៃ គឺដើម្បីញ្ជៀសពួកគេមិនឲ្យចូលរួមក្នុងសកម្មភាពទាំង​ឡាយណាដែល ពាក់ព័ន្ធនឹងបាល់ទាត់។

ទន្ទឹមគ្នានោះផងដែរ លោក Michel Platini ក៏បានប្រគល់រួចរាល់អស់ហើយពីសុំណុំឯកសារទាក់ទងនឹងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសប្រធាន FIFIA ដែលនឹងប្រារព្ធទៅនៅថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០១៦ ។ ហើយគណៈកម្មាការរៀបចំការបោះឆ្នោត ក៏នឹងត្រូវតែបញ្ជាក់ឲ្យបានច្បាស់លាស់ រាល់សុំណុំឯកសារទាំងនោះ ឲ្យមុនពេលផុតកំណត់គឺទទួលពាក្យនៅថ្ងៃទី ២៦ ខែតុលា ខាងមុខ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sports.ndtv