Chip A8 គឺជា CPU Mobile ជំនាន់បន្ទាប់ដែល Apple នឹងត្រូវបំពាក់ដល់ បណ្តាឧបករណ៍របស់ខ្លួន ដែលនឹងបង្ហាញខ្លួន នៅក្នុងឆ្នាំនេះ។

ជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីឲ្យទាន់ការបង្ហាញខ្លួន នៃកំពូលស្មាតហ្វូន iPhone 6 នៅក្នុងឆ្នាំ នេះ Apple បាននិងកំពុងខិតខំ អស់ពីកំលាំងកាយចិត្ត ដើម្បីអាចបញ្ចប់ជាស្ថាពរ ក្នុងការផលិត chipset ថ្មីដែលមានឈ្មោះថា A8 និងធ្វើការ កុម្មង់ផលិត ដល់បណ្តាក្រុមហ៊ុនផលិត កាន់តែឆាប់ កាន់តែល្អ។ ក្នុងនោះ SoC A8 នឹងមានការអភិវឌ្ឍន៍ ប្រសើរជាងមុនយ៉ាងច្រើន បើប្រៀបជាមួយនឹង A7 ហើយវានឹងត្រូវបាន បំពាក់បន្ថែមនូវ DRAM ផងដែរ។

យោងតាមប្រភពព័ត៌មានពី DigiTimes បានឲ្យដឹងថា បណ្តាក្រុមហ៊ុនផលិត ដែលនឹងទទួលបាន ការកុម្មង់ផលិត Chip A8 ពី Apple រួមមាន Amkor Technology, STATS ChipPAC និង Advanced Semiconductor Engineering ជាមួយនឹងអត្រាភាគរយ បន្តបន្ទាប់គ្នាគឺ ៤០%, ៤០% និង ២០% នៃ ចំនួន chipset A8 សរុប។ បើតាមការរំពឹងទុក Chip ថ្មីបំផុតរបស់ Apple នេះ នឹងចាប់ផ្តើមត្រូវបាន ធ្វើការផលិត តាមដំណើរការបច្ចេកវិទ្យា 20nm នៅក្នុងត្រីមាសទី២ ឆ្នាំ២០១៤៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing