(ភ្នំពេញ)៖ នារីម្នាក់ឈ្មោះ ឡន ចិន្តា ហៅអាគីម បានទទូចអង្វរសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យជួយស្វាមីរបស់ខ្លួន ដែលត្រូវបានថៅ កែក្រុមហ៊ុន KBA លោក ក្រុយ វុត្ថា ប្តឹងសមត្ថកិច្ចចាប់ដាក់ពន្ធនាគារ ព្រោះរឿងលុយប្រមាណ ៨០ដុល្លារ។

ភ្ជាប់ជាមួយវីដេអូឃ្លីបរៀបរាប់ពីដំណើររឿង និងសុំការជួយសង្រ្គោះពីនាយករដ្ឋមន្រ្តី ដែលបានផ្ញើមកកាន់ទំព័រ Facebook របស់ Fresh News នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អ្នកនាង ឡន ចិន្តា បានឲ្យដឹងថា ស្វាមីរបស់នាង ត្រូវបានកងរាជអាវុធហត្ថខេត្ត កំពង់ចាម ចាប់ដាក់ពន្ធនាគារអស់រយៈពេល ១០ថ្ងៃមកហើយ តាមពាក្យបណ្តឹងរបស់លោក ក្រុយ វុត្ថា ប្រធានក្រុមហ៊ុនKBA ពីបទ លួចទំនិញ។

ឡន ចិន្តា បានបញ្ជាក់ថា ការចាប់ខ្លួននេះ បានកើតមានឡើងបន្ទាប់ពីស្វាមីរបស់ខ្លួនឈប់បម្រើការងារនៅនៅក្នុងក្រុមហ៊ុន KBA និង បានជាប់ទៅជាមួយបន្ទះការពារវិទ្យុសកម្មជាង ១០បន្ទះ ដែលមានតម្លៃសរុបប្រមាណ ៨០ដុល្លារអាមេរិក ហើយក៏បានសន្យាយក ជូនក្រុមហ៊ុនវិញផងដែរ។ លុះដល់ថ្ងៃទី២៥ ខែមក រា ឆ្នាំ២០១៦កន្លងទៅ ប្តីរបស់នាងមិនទាន់ទាំងបានយកបន្ទះនេះសងវិញផង ក៏ ត្រូវលោក ក្រុយ វុត្ថា ប្តឹងសមត្ថកិច្ចចាប់ខ្លួន ហើយទាមទារឲ្យសងជំងឺចិត្តរហូតដល់ទៅ ៨លានរៀល។

អ្នកនាង ឡន ចិន្តា បានបន្តថា ក្រោយពេលចាប់ខ្លួនភ្លាមៗនោះ នាងបានព្យាយាមសុំអង្វរថៅកែ និងរកលុយសងវិញផងដែរ តែមិន ទទួលបានការអាណិតអាសូរពីថ្ងៃកែនោះឡើយ។

នារីជាភរិយា បានរៀបរាប់យ៉ាងដូច្នេះ «ក្នុងនាមយើងខ្ញុំជាបុគ្គលិកស៊ីប្រាក់ខែត្រឹមតែមួយរស់ ហើយត្រូវចិញ្ចឹមម្តាយ មានជីវភាពក្រីក្រ រស់នៅមានការខ្វះខាត ខិតខំធ្វើការបម្រើក្រុមហ៊ុន រកលុយឱក្រុមហ៊ុន មិនគិតពីការលំបាក ចុះខេត្តទាំងឈឺទាំងជា ដើម្បីត្រឹមតែរស់ មិនគួរណាត្រឹមកំហុសតិចតួចប៉ុណ្ណេះ លោកថៅកែមានចិត្តឃោរឃៅប្តឹងចាប់ប្តីនាងខ្ញុំដាក់គុក ហើយឱគ្រួសារនាងខ្ញុំរកលុយ ៨លាន រៀល មកលោះ។ តើឲ្យគ្រួសារនាងខ្ញុំរកលុយ ៨លានរៀលពីណាមកជូនលោកថៅកែ? បើគ្រួសារនាងខ្ញុំក្រីក្រយ៉ាងនេះ? បើរឿងនេះ កើតឡើងចំពោះបងប្អូន កូនចៅលោកថៅកែវិញ តើលោកថៅកែឈឺចាប់ទេ? នាងខ្ញុំ និងគ្រួសារទ័លច្រកហើយ គឺមានតែម្រាមដៃដប់ សំពះសុំឲ្យបងប្អូនមហាជន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតដល់សុខទុក្ខប្រជាជន មានការលំបាក ជួយដល់ក្រុម គ្រួសារនាងខ្ញុំផង ឥឡូវនេះឪពុក-ម្តាយប្តីខ្ញុំ គាត់ដឹងដំណឹងនេះហើយ គាត់ភ័យតក់ស្លុតណាស់រហូតធ្លាក់ខ្លួនឈឺទៀត»។

លោក ក្រុយ វុត្ថា ថៅកែក្រុមហ៊ុន KBS លក់បន្ទះការពារវិទ្យុកម្ម បានប្រាប់ Fresh News ថា ការដែលលោកប្តឹងឲ្យសមត្ថកិច្ចចាប់ ខ្លួននេះ ដោយសារបុគ្គលិករបស់លោក ឈ្មោះ គង់ ចំរើន នេះ បានឈប់ពីការងារ ដោយមិនបានជូនដំណឹងទៅរូបលោក ហើយថែម ទាំងពាក់ឯកសណ្ឋាន និងទំនិញរបស់ក្រុមហ៊ុនទៅជាមួយថែមទៀត។ រូបលោក បានទុកពេលជាច្រើនខែ ឲ្យបុគ្គលិករូបនេះ ចូលខ្លួន ទៅដោះស្រាយបញ្ហា តែរូបគេមិនព្រមចូលទៅ ទើបលោកសម្រេចឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។

លោក ក្រុយ វុត្ថា បានអះអាងថា លោកមិនព្រមលើកលែងឲ្យបុគ្គលិករូបនេះឡើយ គឺនឹងឲ្យតុលាការបន្តនីតិវិធី ហើយរង់ចាំតទល់ក្តី នៅតុលាការជានិច្ច។ លោក បានហៅការចាត់ការនេះថា ធ្វើដើម្បីព្រមានដល់បុគ្គលិកដទៃទៀត ដែលខិលខូច។

បើទោះបីជាយ៉ាងមានសាធារណមតិមួយចំនួននៅតែចង់ឲ្យថៅកែក្រុមហ៊ុននេះ មានចិត្តសណ្តោប្រណៃដល់អតីតបុគ្គលិករបស់ខ្លួន សម្របសម្រួលដកពាក្យបណ្តឹងលើកលែងទោសដល់រូប ដើម្បីកុំឲ្យមនុស្សម្នាក់ត្រូវបាត់បង់អនាគត ព្រោះតែលុយ ៨០ដុល្លារ៕

នារីម្នាក់សុំនាយករដ្ឋមន្រ្តី ជួយស្វាមីរបស់ខ្លួន ដែលត្រូវគេចាប់ដាក់ពន្ធនាគារ ព្រោះលុយ ៨០ដុល្លារ

Posted by Fresh News on Friday, 5 February 2016

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី