(សៀមរាប)៖ យុវតីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានគេរំលោពរួចរឹត.កសម្លាប់ ចោលក្នុងព្រៃ យ៉ាងព្រៃផ្សៃបំផុត ដោយសពមានសភាពហើម ត្រូវបានគេប្រទះឃើញ នៅម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ នៅក្នុងព្រៃសហគមន៍ពពេល ភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគមន ខេត្តសៀមរាប។

មន្ត្រីអាវុធហត្ថស្រុកសូទ្រនិគម បានឲ្យដឹងថា យុវតីរងគ្រោះ ឈ្មោៈ ស៉ីវ សុធារី (ហៅ ក្រិល) ភេទស្រី អាយុ១៥ឆ្នាំ ទីលំនៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម ហើយតាមការសន្និដ្ឋានរបស់នគរបាលជំនាញបច្ចេកទេស បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេរំលោភហើយ សម្លាប់ដោយរឹត.ក ដោយខ្លួនសាកសព ត្រូវបានស្រាតអស់។

មន្ត្រីដដែលបញ្ជាក់ថា ឪពុកសាកសព ឈ្មោះ ស៉ីវ ធឿន ភេទប្រុស អាយុ៦២ឆ្នាំ នៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម ខណៈម្តាយរបស់ជនរងគ្រោះ បានស្លាប់។ យ៉ាងក៏ដោយសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវរកឃាតករ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង