តារាថៃ ៖ តើអតីតតារាសម្តែងស្រីដែលជានារីកំពូលសម្រស់របស់ប្រទេសថៃ គឺនាង Pinky Savika Chaiyadej ពិតជាមានចិត្តចង់ត្រលប់មកប្រលូកនៅក្នុងវិស័យសិល្បៈតាមការសំណូមពររបស់ក្រុមអ្នកគាំទ្រ?

បន្ទាប់ពីនាង Pinky បានរៀបការជាមួយសេដ្ឋី ផ្នែកអចលនទ្រព្យ និងជាអ្នកផលិតខ្សែភាពយន្តនៅទីក្រុង Pattaya កាលពីខែកញ្ញា ឆ្នាំ២០១៤ ហើយមិនបានប៉ុន្មានផង តារាស្រីវ័យ ៣០ រូបនេះក៍ត្រូវបានស្វាមីសម្រេចចិត្តឲ្យបោះបង់ការងារនៅក្នុងវិស័យសិល្បៈ ដើម្បីចង់ឲ្យនាងមានពេលវេលា សម្រាកគ្រប់គ្រាន់ និងថែរក្សាសម្រស់ឲ្យបានស្អាត ។

ក្រោយពីបាត់មុខមាត់នាង របស់នាង Pinky យូរពេកក៍ធ្វើឲ្យ Fans ជាច្រើននឹករលឹកដល់រូបនាង បន្ទាប់ពីទស្សនាសាច់រឿងចាស់ៗដែលនាងធ្លាប់បានសម្តែង ដូច្នេះហើយក៍ធ្វើឲ្យក្រុមអ្នកគាំទ្រ និងមហាជនបានធ្វើការសំណូមពរឲ្យនាង Pinky វិលត្រលប់មកក្នុងវិស័យសិល្បៈជាថ្មីម្តងទៀត ។

គួរបញ្ជាក់ឲ្យដឹងថា ថ្វីត្បិតតែតារាស្រីរូបនេះ មានស្វាមីជាអ្នកមានទ្រព្យសម្បត្តិមហាសាលក៍ដោយ ប៉ុន្តែនាងនៅតែដាក់ខ្លួនជួយធ្វើការប្តី តាមដែលអាចទៅរួច រហូតគ្មានពេលទំនេរជួបមិត្តភក្តិជិតស្និទ្ធិ និងវិលមកប្រលូកនៅក្នុងវិស័យកំសាន្តវិញ ។ ដោយសារតែនាង Pinky មានការមមាញឹកជាច្រើនដែលត្រូវបំពេញ ទើបធ្វើឲ្យនាងមិនអាចសម្រេចបំណងរបស់ក្រុមអ្នកគាំទ្របានឡើយ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា បើយោងតាមសាមីខ្លួននាង Pinky ពិតជាមានចិត្តចង់ត្រលប់មកជាសម្តែងវិញណាស់ ប៉ុន្តែដោយសារតែកត្តាការងារ និងស្វាមីទើបធ្វើឲ្យមិនអាចវិលត្រលប់មកវិញបាន ៕

-ចុចអាន ៖ នារីកំពូលសំណាង!! តារាសម្តែងស្រីមួយដួង ដែលមានគ្រប់យ៉ាង សូម្បីតែសម្រស់មិនឲ្យចាញ់អ្នកណាឡើយ

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook