(បរទេស)៖ លោកអ្នកធ្លាប់ដេកស្រមុក ដែរទេ? ពេលនេះក្រុមអ្នកស្រាវជ្រាវ នៅអាមេរិក បានរកឃើញវិធីសាស្ត្រថ្មីមួយ ដែលអាចជួយកាត់បន្ថយ អាការៈស្រមុកបាន ដើម្បីកុំឲ្យយើងមានការរំខាន ខណៈដេកលក់ ហើយបញ្ចេញខ្យល់ដង្ហើម មកក្រៅឮៗនោះ។

ថ្មីៗនេះ ក្រុមស្រាវជ្រាវមួយ និយាយថា ខ្យល់ដង្ហើមដែលឆ្លងកាត់ តាមច្រមុះអាចបញ្ចេញសម្លេង មកខាងក្រៅឮខ្លាំង ហើយធ្វើឲ្យមនុស្សដេក ទាំងចំហមាត់ទៀតផង នៅពេលដេកលក់ មិនដឹងខ្លួននោះដែល គេហៅថា ជាអាការៈស្រមុក ហើយការស្រមុកនោះ ក៏មិនបានធ្វើឲ្យមនុស្សដេកស្កប់ដែរ ដូច្នេះហើយ ទើបគេខិតខំរកវិធីយ៉ាងណា ជួយឲ្យមនុស្សទាំងឡាយ អាចយកទៅអនុវត្តដោយខ្លួនឯង ដើម្បីកាត់បន្ថយអាការៈ ស្រមុកបានមួយភាគធំនោះ គឺគេអាចយកកំណាត់ខ្សែរូតបិទមាត់ ដោយរូតចំហតែបន្តិច ដើម្បីកុំឲ្យបញ្ចេញខ្យល់សម្លេងមកក្រៅ តាមមាត់ឮខ្លាំងពេក ហើយវានឹងងាកទៅបំពង់កវិញ តែទោះជាយ៉ាងណា អ្នកជំនាញនៅតែខិតខំ រកវិធីជួយកាត់បន្ថយការស្រមុក របស់មនុស្សឲ្យបានប្រសើរ ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង