CamNews

ស៊ុំ សុម៉ាលី ចាយលុយ​ ជិត៣ម៉ឺនដុល្លារ រៀបចំពិធីមង្គលការ

ភ្នំពេញ៖ អតីតតារាសម្តែងដែលធ្លាប់ មានឈ្មោះបោះសំឡេងក្នុងរឿង “កូនឥតខាន់ស្លា” កញ្ញា ស៊ុំ សុម៉ាលី ថ្មីៗនេះបានចេញមុខ បង្ហើបឲ្យដឹងជាសាធារណៈថា នៅក្នុងពេលខ្លីខាងមុខនេះ នាងនឹង ក្លាយជាកូនក្រមុំរៀបការ សាងគ្រួសារ តាមប្រពៃណី និងដកខ្លួនពីសិល្បៈទាំងស្រុងហើយ ។

តារាស្រីដែលមានចរិករួសរាយរាក់ទាក់ កញ្ញា ស៊ុំ សុម៉ាលី បានប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា សម្រាប់អារម្មណ៍ផ្ទាល់ខ្លួន របស់នាង នៅពេលនេះគឺមិនចង់វិល មកចូលសិល្បៈទេ ដោយសារតែអំឡុងពេល ដែលនាងឈប់ពីសិល្បៈនោះ នាងបានជួបបុរសក្នុងក្តីស្រម៉ៃ ហើយក៏សម្រេចចិត្តរៀបការសាងគ្រួសារជាមួយគ្នាតែម្តងទៅដូច្នេះភាគរយវិលរកឆ្នាំងចាស់ទំនងជាគ្មានទៀតទេសម្រាប់នាង។

អតីតតារាសម្តែងរូបស្អាត សាច់សររូបនេះ បានរៀបរាប់ឲ្យដឹងថា “ខ្ញុំចូលរោងការ នៅថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខនេះ នៅម៉ុងឌីយ៉ាល់ អគារL ហើយខ្ញុំរៀបចំអញ្ជើញភ្ញៀវ ទាំងសិល្បៈ និងក្រៅសិល្បៈ ប្រមាណតែ៦០តុ ដោយខ្ញុំនិង គ្រួសារបានចំណាយ លើពិធីទាំងមូលប្រមាណតែ៣ម៉ឺនដុល្លារប៉ុណ្ណោះ ការដែលខ្ញុំនិយាយបែបនេះ មិនមែនជាចេតនាចង់អួតអ្វីទេ តែគ្រាន់តែបញ្ជាក់ពីការ ចំណាយតែខ្ញុំមិនទាន់ដឹងថាការចំណាយនោះ គ្រប់គ្រាន់ដូចការគិតទុក ឬយ៉ាងណាទេ” ។

ជាមួយគ្នានោះ កញ្ញា សុម៉ាលី បានរៀបរាប់ពី កំណើតស្នេហ៍ នាងប្រាប់ឲ្យដឹងផងដែរថា “កាលដែលខ្ញុំបានជួប ជាមួយគូដណ្តឹង និងចាប់ផ្តើមស្រលាញ់គ្នា រហូតឈានដល់រៀបការនោះ គឺស្នេហ៍ពិតផុសចេញ នៅពេលដែល ខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ ខូចមុខកាលពី២ឆ្នាំ មុនកាលនោះ គឺគាត់ (គូដណ្តឹង) នៅជិតមើលថែខ្ញុំគ្រប់យ៉ាង ផ្តល់កំលាំងចិត្ត ស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ស្រលាញ់គាត់ ហេតុដូច្នេះខ្ញុំគិតថា មានតែគាត់ទេ ដែលជាបុរសម្នាក់អាចមើល ថែទាំខ្ញុំរហូតដល់ចាស់បាន” ។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីនាងរៀបការហើយ គឺនាងមិនអាចវិល ទៅផ្តើមការងារសិល្បៈជាថ្មីទេ ព្រោះជាតម្រូវតាម ចិត្តគូដណ្តឹង ពោលនាងចង់រស់នៅក្នុងជីវិតធម្មតា មិនប្រាថ្នា អ្វីលើសនេះទេ ហើយរៀបការរួចនាង និងបើកហាងរកស៊ីមួយសម្រាប់ជីវិត ទៅថ្ងៃអនាគត ចំណែក សិល្បៈ នៅតែស្រលាញ់ដដែល គ្រាន់តែមិនអាចបន្តការងារនោះ ។

បើទោះជាយ៉ាងណាតារាស្រីរូបនេះ បាននិយាយដោយបើក ភ្លើងខៀវ ដល់អ្នកសារព័ត៌មានផងដែរថា នាងរីករាយស្វាគមន៍ សម្រាប់គ្រប់សារព័ត៌មាន ក្នុងការអញ្ជើញចូលរួមផ្តិត យករូបភាពនៅក្នុងថ្ងៃរៀបការនាង ទោះជានាងបានផ្តាច់ខ្លួនពីសិល្បៈ ក៏ដោយព្រោះនាងគិតថា ទាំងទស្សនិកជន និងអ្នកសារព័ត៌មាន ពិតជាចង់ ចូលរួមថតរូបនៅក្នុងពិធីមិនខាន់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល