CamNews

អតីត​សង្ឃ​ល្មោភ​កាម​​រំលោភ​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ ត្រូវ​តុលាការ​កំពូល​តម្កល់​ទោស​១០ឆ្នាំ​ដដែល

(ភ្នំពេញ)៖ ​អតីត​សង្ឃ​ល្មោភ​កាម​មួយ​អង្គ​ ដែល​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ ត្រូវ​បាន​លោក​ សឹង​ បញ្ញា​វុឌ្ឈ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​វិច្ឆិកា​ ប្រកាស​សាលដីកា​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ ផ្តន្ទា​ទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​១០ឆ្នាំ​។

មន្ត្រី​តុលាការ​កំពូល​បញ្ជាក់​ថា​ ជនជាប់ចោទ​ឈ្មោះ​ អែវ​ នី​ ហៅ​ចឺម​ អាយុ​៣៣ឆ្នាំ​ ត្រូវ​បាន​សាលាដំបូង​ខេត្ត​តាកែវ ​និង​សាលាឧទ្ធរណ៍​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ រំលោភ​សេពសន្ថវៈ​ ប្រព្រឹត្ត​នៅ​វត្ត​សោថាណារាម​ ភូមិ​អង្គ​សង្កែ​ ឃុំ​ពោធិ៍​រំចាក​ ស្រុក​ព្រែក​កប្បាស​ ខេត្ត​តាកែវ​ កាលពី​ថ្ងៃទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៤។​

ម្តាយ​ក្មេង​ស្រី​រងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​រៀបរាប់​ថា​ កូន​ស្រី​ ត្រូវបានឪពុកម្ដាយនាំទៅកាន់ វត្ដសោថាណារ៉ាម ដើម្បីឱ្យព្រះសង្ឃអង្គនេះស្ដោះផ្លុំ ព្រោះ សង្ស័យថា ត្រូវអំពើរបស់គេ។ ពេលទៅដល់វត្ដ ព្រះសង្ឃបានហៅកូន​ស្រី​ ចូលទៅកុដិ ដោយមានជញ្ជាំងបិទជិត ខណៈ ដែលឪពុកម្ដាយរបស់នាងនៅខាងក្រៅ។

នៅពេលដែលធ្វើសកម្មភាពចាប់រំលោភបានសម្រេចរួចហើយនោះ កូនស្រី​បានដើរចេញពីកុដិវិញ ពេលនោះឪពុកម្ដាយរបស់នាង បានឃើញឈាមហូរតាមជើង។​ ប៉ុន្ដែមុនដំបូងមិនចាប់អារម្មណ៍នោះឡើយ ដោយសង្ស័យថា អាចធ្លាក់រដូវ។ លុះពេលនាំទៅដល់ផ្ទះ ឈាមនៅតែបន្ដធ្លាក់មិនឈប់ ទើបឪពុកម្ដាយបាននាំទៅ ឱ្យពេទ្យពិនិត្យមើល ទើបដឹងថា ប្រដាប់ភេទរបស់នាងដាច់រលាត់ ព្រោះតែការចាប់រំលោភពីព្រះសង្ឃអង្គនេះ។

ដោយ​ឡែក​ ក្មេងស្រីរងគ្រោះបាននិយាយថា ពេលចូលទៅដល់កុដិព្រះ សង្ឃអង្គនេះបានយកធូប ៣សរសៃ មកស្ដោះ ផ្លុំនិងចាក់នៅលើដើមទ្រូង ក្បាលពោះនិង នៅលើប្រដាប់ភេទ រួចក៏ធ្វើសកម្មភាពរំលោភ និងប្រើអណ្ដាតទៀតផង។​

ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ ក្មេង​ស្រី​រងគ្រោះ​យំ​ឡើង​ញ័រ​ឱប​ម្តាយ​ ដោយ​និយាយ​ថា​ ខ្លាច​ព្រះ​សង្ឃ​អង្គ​នេះ​។ ជាមួយ​គ្នា​នេះ​ជនជាប់ចោទ​ឈ្មោះ​ អែវ​ នី​ ហៅ​ចឺម​ បាន​បដិសេធ​ថា​ ខ្លួន​ពុំ​បាន​ចាប់​រំលោភ​សេពសន្ថវៈ​ដូច​ការ​ចោទប្រកាន់​នោះទេ​៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី