ព័ត៌មានអន្តរជាតិ ៖ លោក Salva Kiir Mayardit ជាប្រធានាធិបតី ប្រទេស ស៊ូដង់ ខាងត្បូង កាលពីថ្ងៃ ពុធ ម្សិលមិញនេះ បានប្រកាស រដ្ឋពីរ ស្ថិតនៅក្នុងភាព អាសន្ន ពោលគឺ រដ្ឋ Unity និង រដ្ឋ Jonglei នេះ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស៊ិនហួរ ។

ទីភ្នាក់ងារ សារព័ត៌មានដដែល អះអាងថា សេចក្តីប្រកាស មួយនេះ គេអាចដឹងឭទៅបាន ក្រោយពី រដ្ឋា ភិបាលប្រទេសនេះ បានសម្រេចប្រកាស ជាផ្លូវការ នៅលើទំព័រ ទ្វីតធើ ថា President Salva has decla -red the state of emergency in Unity and Jonglei," ។ គួរបញ្ជាក់ផងដែរថា កងកម្លាំងដែលជាក្រុម ឧទ្ទាម ស្មោះស្ម័គ្រទៅនឹង អតីតអនុប្រធានាធិបតី ប្រទេសនេះ លោក Riek Machar បានគ្រប់គ្រងក្រុង Bantio បានទាំងស្រុង ដែលជាក្រុង ដ៏ធំមួយ និងផលិតប្រេង នៅក្នុងរដ្ឋ Unity ។

ទន្ទឹមនឹងគ្នានេះដែរ កងទ័ពស៊ូដង់ខាងត្បូង បានសារភាព កាលពីថ្ងៃពុធ នេះព្រមគ្នាផងដែរថា ក្រុម ឧទ្ទាមជាថ្មីម្តងទៀត ពួកគេ បានក្តោបក្តាប់ ក្រុងសាជាថ្មីហើយ បន្ទាប់ពី ប្រើយុទ្ធសាស្រ្ត រឹបអូសរបស់ ខ្លួន បន្ទាប់រដ្ឋាភិបាល បានដកកងទ័ពចេញពីក្រុងមួយនេះ ។

ដើម្បីជាសញ្ញាណក្នុងការបញ្ចប់ជម្លោះ ក្រុង  Addis Ababa ប្រទេស Ethiopian ត្រូវបានគេរំពឹងទុកថា នៅថ្ងៃព្រហស្បត្តិ៍នេះ នឹងក្លាយទៅជា ទីកន្លែង នៃជំនួបកិច្ចប្រជុំ ចរចារ រកនិតិវិធី ដើម្បីឆ្ពោះទៅរក សន្តិ ភាពរវាង ក្រុមឧទ្ទាម និងគណៈប្រតិភូ តំណាងអោយរដ្ឋាភិបាល ប្រទេស ស៊ូដង់ ខាងត្បូង ។

យ៉ាងណាមិញ បើយោងតាម របាយការណ៍ ពីអង្គការ សហប្រជាជាតិ ឯណោះវិញ គូសបញ្ជាក់អោយ ដឹងថា ជំនួបកិច្ច ពិភាក្សា រកសន្តិភាពខាងមុខនេះ នឹងធ្វើការ និយាយចរចារ ទៅលើបទឈប់បាញ់ ដើម្បីកុំអោយ មានការប៉ះទង្គិចគ្នា តទៅទៀត ដើម្បីកុំអោយមាន ការគំរាមគំហែង ដល់អាយុជីវិត ពល រដ្ឋស៊ីវិល រាប់ពាន់ម៉ឹននាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ