ព័តមានអន្តរជាតិ ៖ រដ្ឋាភិបាល ប្រទេសរុស្ស៊ី គូសបញ្ជាក់អោយដឹងថា នាវា ចម្បាំងមុជទឹករបស់ ខ្លួនបានបើកការវាយប្រហារជាលើកដំបូង បាញ់ម៉ីស៊ីលរយៈចម្ងាយឆ្ងាយខ្លាំងកំទេចទីតាំងស្នូល ក្រុមឧទ្ទាម ISIS នៅក្នុងប្រទេស ស៊ីរី ។

រដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu គូសបញ្ជាក់ដ ល់ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃអង្គារនេះអោយដឹងថានាវាចម្បាំងមុជទឹក Rostov-on-Don បានបើកការវាយប្រហារ ជាលើកដំបូង បាញ់ម៉ីស៊ីល 3M-54 Kalibr ជាច្រើនគ្រាប់ រយៈចម្ងាយឆ្ងាយ ដល់ទៅជាង ១៣០០ គ.ម ពីទីតាំងដើមសមុទ្រ Mediterranean កំទេចទីតាំងស្នូល ISIS ពីរទីតាំង នៅក្នុងខេត្ត Raqqa ប្រទេសស៊ីរី ។

របាយការណ៍ បញ្ជាក់អោយដឹងថា រដ្ឋាភិបាលប្រទេសស៊ីរី បានបើកការ វាយប្រហារតាមអាកាស ប្រឆាំង ISIS នៅស៊ីរី ចាប់តាំងពីខែ កញ្ញា មកម្ល៉េះ ឆ្លើយតបទៅនឹង សំណើសុំជំនួយ ពីប្រធានាធិ បតីស៊ីរី លោក Bashar al-Assad ។ គួររំឮកថា ច្រើន ជាង ការវាយប្រហារ ម៉ីស៊ីលលើកនេះ ពីទី តាំងដើមសមុទ្រ Mediterranean រយៈចម្ងាយឆ្ងាយខ្លាំងដល់ទៅ ១៣០០ គ.ម រុស្ស៊ីធ្លាប់បានវាយ ប្រហាររួចទៅហើយ តាមរយៈនាវាចម្បាំងរបស់ខ្លួន ពីទីតាំងដើម សមុទ្រ Caspian រយៈចម្ងាយ ឆ្ងាយដល់ទៅ ១៥០០ គ.ម ឆ្លងកាត់ ច្រើនប្រទេស មុននឹងកំទេច ISIS នៅក្នុងប្រទេសស៊ីរី ។

- អាន ៖ "ខ្លាំងបាត់" រុស្ស៊ី វាយប្រហារ ម៉ីស៊ីល ២៦ គ្រាប់ រយៈចម្ងាយឆ្ងាយខ្លាំង ១៥០០ គ.ម កំទេច ពួក ISIS

រដ្ឋមន្រ្តីការពារជាតិ ដដែលបន្តអោយដឹងថា ៖ ម៉ីស៊ីល ពីការ វាយ ប្រហារលើកដំបូង ពីសំណាក់ នាវាចម្បាំងមុជទឹករុស្ស៊ី បានវាយប្រហារ ចំទីតាំងស្នូល២ កន្លែង របស់ ISIS នៅក្នុងខេត្ត Raqqa ពោល បានកំទេចជារួម រួមមានដូចជា ៖ ឃ្លាំងអាវុធ រោងចក្រប្រេងជាដើម ៕

<object width="486" height="416" data="http://www.youtube.com/v/E8B64gmKWn8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/E8B64gmKWn8&rel=1" /></object>

<object width="467" height="400" data="http://www.youtube.com/v/V76OqCGbQKk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/V76OqCGbQKk&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ