(បរទេស)៖ ពិតជាស្មានមិនដល់ថា ប៉ូលិសនៅរដ្ឋ Missouri បានចាប់ខ្លួន លោកយាយវ័យ១០២ឆ្នាំម្នាក់ ដោយចាប់វាយខ្នោះដៃ នៅឯ Five Star senior center រួចដាក់លើរថយន្តប៉ូលិស ជិះចេញទៅ ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺវាគ្រាន់តែជាការសម្តែងឡើង ដើម្បីបំពេញក្តីស្រមៃ ជូនលោកយាយ Edie Simms ប៉ុណ្ណោះ។

ស្ត្រីចំណាស់រូបនេះ និយាយថា គាត់មិនដែលអង្គុយ នៅកៅអីក្រោយ នៃរថយន្តប៉ូលិសទេ ទើបគាត់ចង់ដឹងថា វាមានអារម្មណ៍បែបណា នៅពេលអង្គុយនៅទីនោះ ដោយដៃត្រូវជាប់ខ្នោះ។

ខាងនាយកដ្ឋានប៉ូលិស St. Louis និយាយថា ពួកគេពិតជារីករាយ ដើម្បីធ្វើរឿងជាច្រើនជូនប្រជាជន។ គួរបញ្ជាក់ថា លោកយាយ Simms គឺជាសមាជិកម្នាក់ នៅឯ senior center ហើយគាត់តែងតែ ដេរប៉ាក់របស់របរជាច្រើន ដើម្បីចែកចាយជូនមនុស្សចាស់ៗ ជាច្រើនទៀត ដែលមានវ័យក្មេងជាងគាត់ ដើម្បីប្រើប្រាស់៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង