ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ប្រទេសបូលីវី ប្រកាសដាក់រដ្ឋក្នុងសភាពមានអាសន្ន នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមានការវាយប្រហារ ដោយគ្រោះរាំងស្ងួត ក្នុងនោះ ជាគ្រោះកង្វះទឹកប្រើប្រាស់អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តប្រទេសបូលីវី រយៈពេល ២៥ឆ្នាំចុងក្រោយនេះ ខណៈរដ្ឋបានអនុម័តកញ្ចប់ថវិការ ដើម្បីធ្វើការទប់ស្កាត់នូវគ្រោះធម្មជាតិអាក្រក់មួយនេះ ដែលបានវាយប្រហារទៅលើប្រជាពលរដ្ឋរាប់ ពាន់គ្រួសារ ក៏ដូចជា ដីកសិកម្ម រាប់ពាន់ហិចតា។

អនុរដ្ឋមន្រ្តីក្រសួងការពារជនស៊ីវិល ប្រទេសបូលីវី ធ្វើការប៉ាន់ប្រមាណឲ្យដឹងថា គ្រោះអាក្រក់មួយ នេះទំនងជាប៉ះពាល់ដល់ពលរដ្ឋប្រមាណ ១២៥,០០០គ្រួសារ ក៏ដូចជា គម្រាមគំហែងដល់ដីកសិកម្ម ប្រមាណ ២៩០,០០០ហិចតា និងគោក្របីជាង ៣៦០,០០០ក្បាល ។ ប្រធានាធិបតី ចាំផ្ទះលោក Evo Morales បានកោះហៅអាជ្ញាធរក្នុងស្រុកឲ្យទម្លាក់កញ្ចប់ថវិការទៅដល់ក្រុមការងារ ដើម្បីធ្វើការជីក អណ្តូងទឹក ក៏ដូចជា ចរាចរណ៍ និងពាំនាំទឹកទៅកាន់តំបន់រងគ្រោះ ដោយត្រូវមានការសហការណ៍ ល្អជាមួយនឹងកម្លាំងយោធា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ