បន្ទាប់ពីមានសេចក្ដីការណ៍ថ្មី នៃជំងឺប៉េសជ្រូកអាហ្វ្រិក (ASF) រាលដាលនៅប្រទេសជិតខាងវៀតណាម។ ប្រទេសកម្ពុជានៅតែប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងចូលនៃមេរោគនេះ ដោយក្រសួងកសិកម្ម ហើយអំពាវនាវឲ្យមានការត្រួតពិនិត្យ ការនាំចូលជ្រូកកាន់តែតឹងរ៉ឹង។

យោងតាមរបាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយវៀតណាមពីថ្ងៃចន្ទ បានឲ្យដឹងថា ករណី ASF បានកំពង់រាតត្បាតនៅខេត្តភាគខាងត្បូង និងភាគខាងជើងរបស់ប្រទេសវៀតណាម ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅ។លោក តាន ផាន់ណារ៉ា អគ្គនាយកនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មបាននិយាយថា ព័ត៌មានអំពីការផ្ទុះថ្មីនៅវៀតណាម បានធ្វើឲ្យមានការព្រួយបារម្ភចំពោះការរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រសិនបើការហាមឃាត់ការនាំចូលជ្រូក មិនត្រូវបានអនុវត្តដោយត្រឹមត្រូវ។

ក្រសួងកសិកម្មបានស្នើឲ្យអាជ្ញាធរមូលដ្ឋាន អនុវត្ដឲ្យបានតឹងរ៉ឹង នូវការហាមឃាត់បណ្តោះអាសន្ន លើការនាំចូលជ្រូកពីវៀតណាម បន្ទាប់ពីមានរបាយការណ៍ថា មេរោគបានរីករាលដាលឆ្លងពីភាគខាងជើង ទៅភាគខាងត្បូងនៃប្រទេសវៀតណាម ដែលមានព្រំដែនជាប់ខេត្ដតាកែវ ព្រៃវែង និងស្វាយរៀង ”។ទោះបីជាមានការហាមឃាត់ក៏ដោយ ក៏ការនាំចូលជ្រូកវៀតណាមខុសច្បាប់ នៅតែកំពុងស្វែងរកច្រកផ្សេង ដើម្បីចូលមកព្រះរាជាណាចក្រកម្ពុជាដដែល។

”ទីមួយ យើងកំពុងស្នើឲ្យអាជ្ញាធររឹតបន្តឹង ចំពោះការហាមឃាត់នេះ។ ទីពីរ យើងចង់ស្នើឲ្យប្រជាពលរដ្ធដែលរស់នៅជិតព្រំដែន ជៀសវាងការទិញសាច់ជ្រូក ពីប្រភពដែលមិនស្គាល់ច្បាស់។

នៅក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអង្គការសុខភាពសត្វពិភពលោក (OIE) រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានស្នើសុំជំនួយ និងអនុសាសន៍ ដើម្បីការពារការផ្ទុះឡើងនៃជំងឺប៉េសជ្រូកអាហ្វ្រិកនៅកម្ពុជា។អ្នកជំនាញរបស់អង្គការ FAO និង OIE ឥឡូវនេះកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យជ្រូកក្នុងស្រុក រកមើលសញ្ញានៃមេរោគ និងផ្តល់ជាអនុសាសន៍ដល់រដ្ឋាភិបាល។

កាលពីខែមេសា ករណីជំងឺប៉េសជ្រូកអាហ្វ្រិកមួយ ត្រូវបានរាយការណ៍នៅខេត្តរតនគិរី ដែលជាប់ព្រំដែនវៀតណាម។ ក្រសួងកសិកម្ម បានដាក់បញ្ជាថា សត្វដែលរងផលប៉ះពាល់ត្រូវតែកប់ចោល និងហាមឃាត់ការចរាចរសត្វជ្រូកចេញពីខេត្ដ។លោក ស៊្រុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានទទួលស្គាល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺនេះ។

លោក ពៅ បានមានប្រសាសន៍ថា ”ដោយសារភាពជោគជ័យរបស់ក្រសួង ជាមួយនឹងការដោះស្រាយបញ្ហានេះ យើងជាអ្នកចិញ្ចឹមជ្រូក និងអ្នកប្រើប្រាស់ ចង់ស្នើសុំឲ្យមានការត្រួតពិនិត្រកាន់តែតឹងរ៉ឹងនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការនាំចូលខុសច្បាប់៕

ប្រភព ៖ ខ្មែរថាម