ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីសារព័ត៌មានរដ្ឋ អេហ្ស៊ីប ក្រោយពីដកស្រង់សេចក្តីថ្លែង ការណ៍រួម ពីក្រសួងសុខាភិបាល បានបន្តចុះផ្សាយអោយដឹងថា រលកកំដៅវាយប្រហារមកលើប្រ ទេសអេហ្ស៊ីប ចាប់តាំងពីសប្តាហ៍មុនមកនោះ បានសម្លាប់មនុស្ស ១០៦នាក់ហើយ ។

ប្រភពដដែលបន្តអោយដឹងថា សីតុណ្ហភាពសប្តាហ៍នេះ បានកើតឡើងខ្ពស់ដល់ទៅ ៤៦អង្សានៅ ភាគខាងជើងប្រទេស ប៉ុន្តែ នឹងមានការធ្លាក់ចុះកម្រិតអង្សា នាដើម សប្តាហ៍ ក្រោយ នៅភាគខាង ជើងប្រទេសឯណោះវិញ ។ ក្រុមមន្រ្តីផ្លូវការជំនាញខាងឧតុនិយម អោយ ដឹងថា មានការរំពឹងទុក អោយដឹងថា នៅប៉ុន្មានថ្ងៃខាងមុខនេះ សីតុណ្ហភាព កើនកំដៅខ្លាំង នឹងនៅតែបន្តក្តៅខ្លាំងបន្ថែម ទៀតនៅភាគខាងត្បូង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី