CamNews

សូ​ភណ្ឌ័​ ឡារី​ ពួត​ដៃ​ជាមួយ​ ពេជ្រ​ សោភា​ រកជំនួយ​ជួយ​ជនរង​គ្រោះ​ ដោយសារ​ទឹកជំនន់

ភ្នំពេញៈ នាពេលកន្លងមកទស្សនិកជន ធ្លាប់តែឃើញសកម្មភាព របស់តារាចម្រៀងស្រីល្បីឈ្មោះ
ប្រចាំ ផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា ខំប្រឹងស្វែងរក ជំនួយគ្រប់ទីកន្លែង ទាំងក្នុង និង
ក្រៅប្រទេស ដើម្បីយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ទៅជួយជនរងគ្រោះ នៅ
ក្នុងប្រទេសកម្ពុជា ដែលរងគ្រោះ ដោយសារទឹកជំនន់ ។ ប៉ុន្តែនៅក្នុងនោះ តារាសម្តែង លោក
សូភ័ណ្ឌ ឡារី ក៏បានបញ្ចេញសកម្មភាព ជួយស្វែងរកជំនួយ ទៅជនរងគ្រោះ ដោយសារទឹកជំនន់
នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ថែមទៀតផង ដោយបានពួតដៃគ្នា ជាមួយនឹង ពេជ្រ
សោភា ដើម្បីឲ្យមានសកម្មភាព ធំជាងនេះ ។

ខណៈប្រជាពលរដ្ឋ រាប់ម៉ឺនគ្រួសារ កំពុងតែជួបប្រទះការលំបាក វេទនា បាត់បង់ទ្រព្យសម្បត្តិ ផ្ទះ
សម្បែង គោ ក្របី ផលដំណាំ និង កំពុងតែស្វែងរកជំនួយ ជាបន្ទាន់នោះ គេសង្កេតឃើញអ្នកនៅ
ក្នុង រង្វង់សិល្បៈ២ដួង កញ្ញា ពេជ្រ សោភា និង លោក សូភ័ណ្ឌ ឡារី បានបង្ហាញពីទឹកចិត្តចង់ជួយ
ស្វែងរកជំនួយជួយជនរងគ្រោះ ដោយសារទឹកជំនន់នៅ តាមបណ្តាលខេត្តមួយចំនួន នៅក្នុងប្រទេស
ដោយពួកគេម្នាក់ៗជាប់ដៃជើង ស្វែងរកជំនួយពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស។

ថ្មីៗនេះតារាប្រុសមាឌធំរូបសង្ហា លោក សូភ័ណ្ឌ ឡារី បានបង្ហោះ ពាក្យសម្តីស្តែងឲ្យ ឃើញពីទឹកចិត្ត
ការអំពាវនាវរកជំនួយថា “ ខ្ញុំបាទ សូភណ្ឌ័ ឡារី និងតារាចម្រៀងស្រីល្បីមានកេរ្តិ៍ឈ្មោះ ពេជ្រ សោភា
សូមជំរាបជូនដល់ ពុកម៉ែបងប្អូន នៅក្នុងស្រុក និងក្រៅស្រុកទាំង អស់ឲ្យបានជ្រាបថាពួកខ្ញុំ និងយក
គ្រឿង បរិភោគ និងថវិកាបន្តិចបន្តួច ចែកជូនពុកម៉ែបងប្អូន ដែលរងគ្រោះ ដោយសារទឹកជំនន់ នៅ
ក្នុងពេលឆាប់ៗខាងមុខនេះ ” ។

លោកបានបន្តទៀតថា "ដូចច្នេះហើយបើពុកម៉ែ បងប្អូនទាំងអស់ ស្រឡាញ់ខ្មែរជួយខ្មែរ អាណិត
អាសូរ ដល់ប្រជាជន ដែល រងគ្រោះ ដោយសារទឹកជំនន់ ពុកម៉ែបងប្អូន អាចចូលរួម ជាមួយពួកខ្ញុំ
បាន ឬក៏គ្រឿងបរិភោគសំភារ និងថវិកា ក៏បានតាមសុទ្ធា ដែល ផ្តល់តាម រយៈខ្ញុំផ្ទាល់ Tel: 012 555
204, 016919196 "។
ជាមួយគ្នានោះស្រីស្អាត រូបស្រស់ កញ្ញា ពេជ្រ សោភា ក៏មានការមមាញឹករៃអង្គាស ប្រាក់ជួយដល់
ប្រជាពលរដ្ឋដែល កំពុងជួប បញ្ហាដោយពេលនេះ។

នាងបានបង្ហាញចំនួន ទឹកប្រាក់មួយចំនួន ដែលនាងបានទទួលពី សប្បុរសជន មានបំណងចង់ជួយ
អ្នករងគ្រោះ នៅឯនាយសមុទ្របានមួយភាគ ។ ពេលនេះ ក៏កំពុងតែបន្តស្វែង រកជំនួយបន្តទៀត
ហើយក្រោយពីនាងត្រឡប់ មកពីសម្តែងនៅក្រៅប្រទេសវិញ នាងនឹងយកអំណោយ ទៅចែកជូន
បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះទឹកជំនន់ តាមបណ្ដាខេត្តនានា ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល