ព័ត៌មានអន្តរជាតិ ៖ មេបញ្ជាការ ក្រុមឧទ្ទាម ហាម៉ាស់ បានធ្វើការបដិសេធទៅនឹងការលើកឡើងដែល គូសបញ្ជាក់អោយដឹងថា ជាសំណើអោយមានបទឈប់ បាញ់រវាង កងកម្លាំង ប៉ាឡេស្ទីន និង អ៊ីស្រា អ៊ែល ដើម្បីជាការបញ្ជប់ជម្លោះ នៅតំបន់ហ្គាសា នេះបើ យោង តាមការដកស្រង់ អត្ថបទសារព័ត៌មាន ពីទំព័រប៊ីប៊ីស៊ី ។

ក្នុងខ្សែអាថ៍ថតជាសម្លេង មេបញ្ជាការ ក្រុមឧទ្ទាម ហាម៉ាស់ លោក  Mohammad Deif បានអះអាង អោយដឹងថា ក្រុមកងកម្លាំង និង ទាហានរបស់ខ្លួន ពិតជាមានចំណង់ចង់ស្លាប់ ។ គួរបញ្ជាក់ថា ការ គូសបញ្ជាក់មួយនេះ អាចកើតឡើងទៅបាន ក្រោយពីមានការ វាយប្រហារ អាក្រក់បំផុត នៅក្នុងរយៈ ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយបានបណ្តាលអោយ អធិបតេយ្យភាព តំបន់ ហ្គាសា ស្ថិតនៅក្នុង នរកភ្លើង ។

គួរបញ្ជាក់ថា ការប៉ះទង្គិច ដោយអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស ក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ បានសម្លាប់ ពលរដ្ឋ ប៉ាឡេស៊្ទីន ស្លាប់ដល់ច្រើនជាង ១០០ នាក់ ដោយនៅក្នុងនោះ បានជម្រុញអោយតួរលេខ អ្នកស្លាប់បាត់បង់ជីវិត សរុបកើនឡើងដល់ លើសពី ១២០០ នាក់ឯណោះ នេះបើយោងតាមសម្តីមន្រ្តីផ្លូវការ មកពីតំបន់ ហ្គាសា ។

ភាគច្រើននៃជនរងគ្រោះ ស្លាប់បាត់បង់ជីវិត គឺជាពលរដ្ឋ ស៊ីវិល ទន្ទឹមនឹងគ្នានេះ ពលរដ្ឋស៊ីវិល លើស ពី ៦៧០០ នាក់ បានទទួលរងរបួស ធ្ងន់ និង ស្រាល នេះ បើយោង តាមការគូសបញ្ជាក់អោយដឹង ពី ក្រសួងសុខាភិបាល ហ្គាសា ។ ដោយឡែក កងកម្លាំង ក៏ដូចជា ទាហាន អ៊ីស្រាអ៊ែល ៥៣ នាក់ផ្សេង ទៀត ក៏ត្រូវបានគេរាយការណ៍ ថាបានស្លាប់បាត់បង់ជីវិតដូចគ្នាដែរ ចាប់តាំងពីមានបញ្ហាប្រឈមមុខ ដាក់គ្នា ពីថ្ងៃទី ៨ កក្កដា មកម្ល៉េះ ៕

<object width="498" height="427" data="http://www.youtube.com/v/8pffdijUI1U&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/8pffdijUI1U&rel=1" /></object>

<object width="498" height="427" data="http://www.youtube.com/v/NM-TMpE7ZOQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/NM-TMpE7ZOQ&rel=1" /></object>

- អាន ៖ នាយករដ្ឋមន្រ្តី ប្រកាសវាយប្រហារ ជីកទាំងឬសគល់ក្រុមឧទ្ទាម ខណៈក្រុង និងពលរដ្ឋស្លូតត្រង់ ភ័យព្រលឹងចុងសក់

- អាន ៖ សាហាវហួស ៖ បើកការវាយប្រហារ កំទេចក្រុង ដ៏រន្ធត់ កាលពីចុងសប្តាហ៍ ញ៉ាំងអោយអ្នកស្លាប់ កើនលើសពី ១០០០ នាក់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី