CamNews

គ្រូទាយត្រូវកាត់ទោសជាប់ទ្រុង ១២ ឆ្នាំ​ពីបទចាប់រំលោភយុវតី

សិង្ហបុរី ៖ បើតាមប្រភពសារព័ត៌មាន Asiaone ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ
បានអោយដឹងថា គ្រូទាយម្នាក់ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល
ដល់ទៅ ១២ ឆ្នាំ ពីបទចាប់រំលោភយុវតី។

គួរបញ្ជាក់ផងដែរថា គ្រូទាយម្នាក់នោះ មានឈ្មោះថា Siah Kwang Yung ត្រូវបានភ្នាក់ងារមានសម
ត្តកិច្ ចបានធ្វើការចាប់ឃាត់ខ្លួនភ្លាម  បន្ទាប់ពីក្រុមគ្រួសារយុវតីម្នាក់នោះ  បានធ្វើការប្តឹងប៉ូលីស​ ។

លើសពីនេះទៅទៀត  បើយោងទៅតាមរបាយការណ៍ ដែលបានផ្តល់ដោយប្រភពព័ត៌មានក្នុងស្រុក
បានអោយដឹងថា រឿងចាប់រំលោកសេពសន្ថេវៈមួយនេះ បានកើតឡើងនៅក្នុងបន្ទប់គេងរបស់យុវតី
រូបនោះ ខណៈពេលដែលលោកគ្រូទាយម្នាក់នេះ ត្រូវបានម្តាយរបស់ជនរងគ្រោះអញ្ជើញមកដល់ផ្ទះ
ដើម្បីធ្វើការរំដោះគ្រោះ។

ទន្ទឹមនឹងការមកដល់ផ្ទះជនរងគ្រោះ  លោកគ្រូទាយបានគន់គូរហើយបាននិយាយបញ្ជាក់ថា ផ្ទះនេះ
ពិតជាមានគ្រោះខ្លាំងណាស់  ជាពិសេសបន្ទប់កូនស្រីតែម្តង ត្រូវបានមើលឃើញថា មានខ្មោចកាន់
ដូច្នេះ ត្រូវតែធ្វើពិធីរំដោះគ្រោះអោយបានឆាប់ទើបជាការប្រសើរ។

ខណៈពេលដែលធ្វើពិធីរំដោះគ្រោះ លោកគ្រូទាយបានបន្ថែមថា គាត់ត្រូវការបណ្តេញខ្មោចចេញពី
បន្ទប់ជនរងគ្រោះ ដោយត្រូវនៅក្នុងបន្ទប់ជាមួយនឹងយុវតីរូបនោះតែប៉ុណ្ណោះ  នឹងអោយម្តាយរង់ចាំ
នៅខាងក្រៅ  ។  ខណៈពេលដែលនៅតែពីនាក់ជាមួយនឹងជនរងគ្រោះ  លោកគ្រូទាយចិត្តខ្មៅម្នាក់
នោះក៏បានចាប់រំលោភនាងតែម្តង រហូតបានសំរេច ភ្លាមៗនោះ ស្រ្តីជាម្តាយដែលបានរង់ចាំនៅខាង
ក្រៅបន្ទប់ មិនអាចធ្វើអ្វីបាននោះទេ មានតែប្តឹងប៉ូលីស  តែអ្វីៗបានហួសពេលទៅហើយ ទម្រាំតែប៉ូ
លីសបានមកដល់ ។   ក្រោយមកគ្រូទាយម្នាក់នោះ  ក៏ត្រូវបានចាប់ឃាត់ខ្លួន  នឹងកាត់ទោសអោយ
ជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Asiaone