CamNews

ក្រុមចោរប្លន់ និងឆក់យ៉ាងសកម្ម នៅភ្នំពេញ៥នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខ

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្ហាញមុខ និងបញ្ជូនខ្លួនក្រុមចោរប្លន់ និងឆក់យ៉ាងសកម្មនៅរាជធានីភ្នំពេញ ចំនួន៥នាក់ ទៅតុលាការ ដើម្បីបន្តការសួរនាំចាត់វិធានការតាមច្បាប់ ក្រោយពីពួកគេ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ នៅលើទឹកដីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

ក្រុមចោរប្លន់ និងឆក់ទាំង៥នាក់នេះ គឺ២នាក់ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុបង្ក្រាប និងចាប់ខ្លួន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ដោយដកហូតកាំភ្លើងខ្លី៣ដើម និងរថយន្តមួយគ្រឿង។ ក្រោយការចាប់ខ្លួនពួកគេទាំង២នាក់ ទី១ឈ្មោះ ឯម បញ្ញារិទ្ធ អាយុ១៩ឆ្នាំ មានទីលំនៅក្រុមទី៨​ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស​ និងទី២-ឈ្មោះ ហង្ស ឧត្តម អាយុ២២ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់2​ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរសិស្ស ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ប្រគល់ជូននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

ក្រោយទទួលជនសង្ស័យរួចមក និងក្រោយការសួរនាំកម្លាំងនគរបាលជំនាញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើការស្រាវជ្រាវរហូតតាមចាប់ ក្រុមបក្ខពួកឆក់ចំនួន៣នាក់ទៀត មានស្រី២នាក់។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ១-ឈ្មោះ លឹម សុខគា ហៅ លី ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ កែវ ចាន់ថង ហៅ យ៉ា ភេទស្រី អាយុ២០ឆ្នាំ ៣-ឈ្មោះ ស្ងួន គន្ធី ហៅ លី ភេទ ស្រី អាយុ១៩ឆ្នាំ និងចាប់យកវត្ថុតាងពី ឈ្មោះ កែវ ចាន់ថង ហៅ យ៉ា នូវគ្រឿងញៀនប្រភេទ ក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន០២កញ្ចប់ (តូចមួយ ធំមួយ)។

យ៉ាងណាក៏ដោយលោក បានបញ្ជាក់ថា នៅបក្ខពួកចំនួន៤នាក់ទៀត កំពុងរត់គេចខ្លួន ហើយលោកកំពុងសុំដីកាពីព្រះរាជអាជ្ញា ដើម្បីតាមចាប់ខ្លួន។

លោក ប៊ុន សត្យា បានបញ្ជាក់ពីប្រតិបត្តិការបង្ក្រាបចោរប្លន់ និងឆក់យ៉ាងសកម្មទាំងនេះយ៉ាងដូច្នេះថា នៅថ្ងៃទី ០៤-០៥-២០១៦ វេលាម៉ោង១៧៖៣០នាទី កម្លាំងរបស់ការិយាល័យគ្រប់គ្រងអាវុធ​ជាតិផ្ទុះ ជាតិពុល ខេត្តព្រះសីហនុ បានធ្វើការឆែកឆេរត្រួតពិនិត្យ អាវុធជាតិផ្ទុះនៅចំណុចរង្វង់មូលតោពីរ ស្ថិតនៅភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លើរថយន្តមួយគ្រឿងម៉ាក TOYOTA COROLA ពណ៌ស ឆ្នាំផលិត២០០៣ ពាក់ស្លាកលេខភ្នំពេញ 2AJ 2454 បើកបរដោយឈ្មោះ ហង្ស ឧត្តម ហៅឧត្តម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រួមដំណើរដោយឈ្មោះ ឯម បញ្ញារិទ្ធ ហៅ តូនី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ នៅពេលឆែកឆេរត្រួតពិនិត្យកម្លាំង​របស់ការិយាល័យ​គ្រប់គ្រងអាវុធ​ជាតិផ្ទុះ ជាតិពុល ខេត្តព្រះសីហនុ បានរកឃើញ៖

​​១-អាវុធម៉ាក ប៉េអាកុលលេខ AUG 191913 បាញ់គ្រាប់ឃ្លីកង់ចំនួន១១៨គ្រាប់
​​២-អាវុធខ្លីម៉ាក រ៉ូឡូបាញ់ លេខ 09Q 08127 គ្រាប់ចំនួន៤៣គ្រាប់ (គ្រាប់វ៉ាន់ដីឡុង)
៣-អាវុធឆក់ មានក្បាលឆក់ចំនួន ០៣ ឌុយសាកចំនួន០១
៤-រថយន្តមួយគ្រឿងម៉ាក TOYOTA COROLA ពណ៌ស ឆ្នាំផលិត២០០៣ ពាក់ស្លាកលេខភ្នំពេញ 2AJ 2454។

នៅពេលឆែកឆេរត្រួតពិនិត្យរកឃើញអាវុធទាំងអស់ខាងលើ កម្លាំង​របស់ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ជាតិពុល ខេត្តព្រះសីហនុ បានចាប់យកវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យ​ទាំងពីរនាក់ បញ្ជូន​មក​ការិ​យាល័យនគរ​បាល​ព្រហ្មទណ្ឌ​កំរិតស្រាល ខេត្តព្រះសីហនុ។

ក្រោយពេលឃាត់ខ្លួនជន​សង្ស័យទាំងពីរ​នាក់ខាង​លើ និងមានចម្លើយសារភាព ពីសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជា​ច្រើនលើក នៅថ្ងៃទី០៦-០៥-២០១៦ វេលាម៉ោង០៧៖៤០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌ​កំរិតស្រាល ខេត្តព្រះសី​ហនុ បានបញ្ជូនជនសង្ស័យទាំងពីរនាក់ខាងលើ មកការិយាល័យនគរបាលព្រហ្មទណ្ឌ​កំរិតស្រាល រាជធានី​ភ្នំពេញ ដើម្បីចាត់ការបន្ត។

​​ក្រោយពីឃាត់ខ្លួន និងមានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ហង្ស ឧត្តម ហៅឧត្តម និងឈ្មោះ ឯម បញ្ញារិទ្ធ ហៅ តូនី បានប្រព្រឹត្ត កាន់​កាប់​អាវុធគ្មានការអនុញ្ញាត និងដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត (អាវុធម៉ាក ប៉េអាកុល បាញ់​គ្រាប់ឃ្លីកង់ និងអាវុធ​ខ្លីម៉ាក រ៉ូឡូបាញ់គ្រាប់ វ៉ាន់ដឺឡុង) កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៧៖៣០នាទី នៅចំណុច​រង្វង់​មូល​តោពីរ ស្ថិតនៅភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយ​មានការសំរបសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហង្ស ឧត្តម ហៅឧត្តម និងឈ្មោះ ឯម បញ្ញារិទ្ធ ហៅ តូនី ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ជន​សង្ស័យទាំងពីរ នាក់ខាងលើ ពាក់ព័ន្ធនឹងឈ្មោះ លឹម សុខគា ហៅ លី ភេទ ប្រុស អាយុ១៧ឆ្នាំ ដែលបានធ្វើ សកម្មភាពឆក់ទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើក ហើយឈ្មោះ លឹម សុខគា ហៅ លី កំពុងលាក់ខ្លួន នៅសណ្ឋាគារមេគង្គហ្វូថោនវ៉ើល។

នៅថ្ងៃទី០៦-០៥-២០១៦វេលាម៉ោង១១៖៥២នាទី កម្លាំង​របស់ការិយាល័យនគរ​បាលព្រហ្ម​ទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ បានចុះទៅសណ្ឋាគារ មេគង្គហ្វូថោនវ៉ើល សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់មាត់ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ​អាជ្ញារង នៃ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់។

ចំពោះវត្ថុតាង និងជនសង្ស័យខាងលើ កម្លាំងយើងសម្រេចនាំយកមក ការិយាល័យនគរបាល​ព្រហ្ម​ទណ្ឌ​កំរិតស្រាល ដើម្បីសាកសួរតាមនីតិវិធី និងរៀបចំសំណុំរឿងបញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ។

សម្រាប់ជនសង្ស័យទាំង២នាក់ ដែលត្រូវចាប់ខ្លួននៅខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ស្នងការខេត្ត ជួន ណារិន្ទ បានបញ្ជាក់ថា តាមចម្លើយសារភាពគឺក្រុមនេះ ធ្លាប់ឆក់ប្រដាប់អាវុធបានសំរេចចំនួន១២លើក នៅរាជធានីភ្នំពេញ។

«ជនសង្ស័យទាំង២នាក់ខាងលេី ជាមុខសញ្ញាធ្លាប់ធ្វេីសកម្មភាព ​ ឆក់ ប្លន់ ប្រដាប់អាវុធនៅរាជធានីភ្នំពេញ ហេីយមកខេត្តព្រះសីហនុ ក្នុងគោលបំណងធ្វេីសកម្មភាព​​ ​ ឆក់ ប្លន់ ប្រដាប់អាវុធតែត្រូវបានកម្លាំងជំនាញទប់ស្កាត់ និងឃាត់ខ្លួនបានទាន់ពេល»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី