ភ្នំពេញៈ គេនៅចាំបានថា កាលពីពេលកន្លងទៅថ្មីៗនេះ ធ្លាប់មានព័ត៌មាន និយាយតពីមាត់មួយ ទៅមាត់មួយថា ពិធីការិនី ក្នុងកម្មវិធី “រាត្រីកម្សាន្ត” កញ្ញា ជីជី លួចមានទំនាក់ទំនង ស្អិតល្មួត ជាមួយបុរសអភ័ព្វស្នេហ៍ ឌីជេ រតនា ខណៈមួយរយៈពេល ចុងក្រោយនេះ ពួកគេទាំងពីរ បានសម្ញែងភាពស្និទ្ធស្នាល ជាមួយ កាន់តែខ្លាំង លើសពីការរាប់អាន បែបមិត្តភក្តិធម្មតា ទៅទៀត។ ជាក់ស្តែងកាលពី យប់មិញនេះ ជីជី បានបណ្តាយខ្លួនឲ្យ បុរសសង្ហា រតនា ឱបថើប ប្រៀបដូចជា គូស្នេហ៍ថ្មោងថ្មី តែបានយល់ចិត្តគ្នាដ៏ស៊ីជម្រៅ។

កាលពីដំបូង គេមិនបានគិតថា រឿងនេះ ជាការពិតនោះទេ ដោយសារតែភាគីខាងស្រី ធ្លាប់ចេញមុខបកស្រាយថា ទំនាក់ទំនង របស់នាង និងតារាប្រុសរូបនោះ គ្រាន់តែជាមិត្តភក្តិ ។ នៅទីបំផុតដូចពាក្យចាស តែងពោលថា “ក្រដាសមិនអាចខ្ចប់ភ្លើងជិតនោះទេ” អ្វីៗគ្រប់យ៉ាង ទាក់ទងនឹងចំណងមេត្រី ស្នេហាផ្អែមល្ហែម របស់ពួកគេទាំងពីរ ត្រូវបានទម្លាយជាសាធារណៈ ក្រោយពីភាគីខាងប្រុសគឺ វីជេ រតនា បានបង្ហោះរូបថតឱបរឹត យកច្រមុះ ថើបទៅលើផែនថ្ពាល់ និង ឈ្មួសឈ្មុលត្រង់កញ្ចឹងក របស់តារាស្រីជីជី ដោយក្ដីពេញចិត្តបំផុត។

ជាការពិត កន្លងមកធ្លាប់មានព្យុះ ព័ត៌មានលេចឮបន្តកន្ទុយថា តារាប្រុសស្រីមួយគូនេះ បានលួចលាក់បង្កាត់ភ្លើងស្នេហ៍ឆេះ យ៉ាងសន្ធោសន្ធៅ រោលរាល ពេញបេះដូង ក្រោយពី ឌីជេ រតនា បានចែកផ្លូវស្នេហ៍បែកបាក់ ជាមួយអតីតមិត្តស្រី ជាអ្នកសិល្បៈ ដូចគ្នា គឺ កញ្ញា សន នាងផល្លីកា ដោយសារតែ អំណាច ទឹកប្រាក់រួចមក។ សម្រាប់ស្នេហារបស់ពួកគេ ទាំងពីរអាចដុះពន្លក យូរមកហើយ គ្រាន់តែពួកគេមិនទាន់ ចង់បើកចំហរតែប៉ុណ្ណោះ ។

ទោះបីជា មានការសង្ស័យកាន់តែច្បាស់ តាមរយៈរូបថត ជាច្រើនសន្លឹក ថាពិធីការិនី វ័យក្មេងសាច់ស កញ្ញា ជីជី មានស្នេហាជាមួយ ឌីជេ រតនា ក៏ដោយ ក៏គេហទំព័រ LookingTODAY នៅមិនទាន់អាច ស្នើសុំការបកស្រាយ ការពិតនៅឡើយទេ ខណៈនៅល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ នេះ LookingTODAY បានព្យាយាមទាក់ទងទៅ កញ្ញា ជីជី ដើម្បីសុំការបកស្រាយ តែនាង មិនលើកទូរស័ព្ទ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល