ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានក្រើនរំលឹកថា វីរុសកូរ៉ូណា គឺជាវិបត្ដិសុខភាពសាធារណៈដ៏អាក្រក់បំបផុត ដែលប្រទេសចិន កំពុងតែប្រឈមមុខ ចាប់តាំងពីប្រទេសនេះត្រូវបានស្ថាបនាឡើង ស្របពេល ដែលការរាតត្បាតថ្មី បន្ដរីករាលដាល នៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសអ៊ីតាលី ដោយបង្កើនការភ័យខ្លាចថា រីវុសដ៏កាចសាហាវនេះ នឹងរីករាលដាលទូទាំងសកលលោក ។

ថ្លែងកាលពីថ្ងៃអាទិត្យ លោក ស៊ី បាននិយាយថា ស្ថានភាពឆ្លងរាលដាលនាពេលបច្ចុប្បន្ននេះ គឺនៅតែមានសភាពធ្ងន់ធ្ងរ និងស្មុគស្មាញ ហើយកិច្ចការបង្ការ និងការងារគ្រប់គ្រង គឺកំពុងស្ថិតនៅដំណាក់កាល ដែលត្រូវយកចិត្ដទុកដាក់ជាទីបំផុត ។ វិបត្ដិនេះ គឺជាវិបត្ដិដ៏លំបាកបំផុត ក្នុងការបង្ការ និងគ្រប់គ្រង នៅក្នុងប្រទេសចិន ចាប់តាំងពីការស្ថាបនានៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ ១៩៤៩ ។ លោកបានបន្ថែមថា ការផ្ទុះឡើងនូវវីរុសនេះ ហាក់មានការប៉ះពាល់ដ៏ក្រៃលែងដល់សេដ្ឋកិច្ចរបស់ប្រទេស ប៉ុន្ដែការបង្ការការរាតត្បាត និងមធ្យោបាយគ្រប់គ្រង បានផ្ដើមឡើងប្រកបដោយប្រសិទ្ធភាព។

គិតមកត្រឹមថ្ងៃចន្ទនេះ វីរុសកូរ៉ូណាចំនួន ៧៧,១៥០ ត្រូវបានបញ្ជាក់ នៅចិនដីគោក ដោយនាំឱ្យចំនួនសរុសជាសកលកើនឡើងដល់ ៧៩,៣៥៦ នាក់ ក្នុងនោះមានចំនួនអ្នកស្លាប់កើនដល់ ២,៦១៩ នាក់ ។

ចំនួនអ្នកស្លាប់សរុប ២៧ នាក់ ក្នុងចំណោមមរណភាពទាំងនោះ បានកើតឡើងក្រៅពីចិនដីគោក ដែលជាការកើនឡើងយ៉ាងខ្លាំងហួសពីការស្មានពីមួយសប្ដាហ៍កន្លងទៅ នៅពេលដែលមានត្រឹមតែមរណភាព ៥ ប៉ុណ្ណោះ បានកើតឡើងក្រៅប្រទេសចិនកាលពីសប្ដាហ៍មុន ហើយអ្នកដែលស្លាប់ភាគច្រើន ក្នុងចំណោមអ្នកទាំងនោះ គឺជាអ្នក ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយប្រទសចិន ។

ការរាតត្បាតថ្មីៗ កំពុងវិវត្ដន៍ នៅក្នុងប្រទេសកូរ៉េខាងត្បូរ អ៊ីរ៉ង់ និងប្រទេសអ៊ីតាលី ជាមួយនឹងករណីឆ្លងមួយចំនួនធំ ត្រូវបានរកឃើញ ក្នុងនោះក៏មានអ្នកស្លាប់ផងដែរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ CNN