CamNews

ប្តីប្រពន្ធថ្មីថ្មោង!! លោក Wallace Huo ដឹកដៃភរិយាដើរតាមផ្លូវ ទាំងក្បាលត្រងោល

តៃវ៉ាន់ ៖ បន្ទាប់ពីរៀបការទើបតែបានប៉ុន្មានខែនេះ ប្តីប្រពន្ធថ្មីថ្មោងលោក Wallace Huo និងនាង Ruby Lin ត្រូវសម្រេចចិត្តរស់នៅឆ្ងាយពីគ្នាទាំងបង្ខំចិត្តព្រោះ តែការងារចាំបាច់ដែលត្រូវថតរឿងថ្មី ខានមិនបាន ហើយក៍ធ្វើឲ្យគ្រួសារទាំងសងខាងមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលអ្នកទាំង ២ មិនបាននៅក្បែរគ្នាបែបនេះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sina បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ០៦ ខែកញ្ញានេះ បានណាត់ជួបគ្នាស្ងាត់ៗ ហើយលោក Wallace Huo ដឹកដៃភរិយាដើរតាមផ្លូវ ទាំងក្បាលត្រងោល ព្រោះត្រូវថតរឿងដែលតម្រូវឲ្យកោរត្រងោលបែបនេះ ។

ស្រាប់តែភ្លាមៗនោះ អ្នកទាំង ២ក៍បានក្រុមអ្នកគាំទ្រ និងប្រជាជនជាច្រើនបានប្រទះឃើញអ្នកទាំង ២ ហើយក៍ថតរូបបង្ហោះរូបថតរបស់ពួកគេ និងធ្វើការចែករំលែកតៗគ្នាពេញបណ្តាញសង្គម​ ។

នៅក្នុងថតរូបនោះគឺនាង Ruby ដែលមានវ័យ ៤០ ឆ្នាំបានពាក់ស្បែកជើងរាបធម្មតាព្រោះ ខ្លួនកំពុងតែពពោះកូននៅក្នុងផ្ទៃដល់ទៅ ៤ ខែទៅហើយ រីឯលោក Wallace Huo កាន់ដៃប្រពន្ធយ៉ាងជាប់ទាំងក្បាលត្រងោលតែម្តង ។

គួរបញ្ជាក់ឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះបានរៀបការ កាលពីថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ២០១៦ នេះនៅឯកោះបាលី ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ zing