CamNews

ពលរដ្ឋ​ជប៉ុន ប្រ​មូល​ផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​វត្តមាន​លោក អូបាម៉ា និង​លោក អាបេ នៅ​ហ៊ីរ៉ូ​ស៊ី​ម៉ា

(ជប៉ុន)៖ ប្រជាពលរដ្ឋជប៉ុន​រាប់សិបនាក់ បានប្រមូលផ្តុំគ្នា​សម្តែងការតវ៉ា ប្រឆាំងចំពោះដំណើរ ទស្សនកិច្ចប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា មកកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា រួមទាំងនាយករដ្ឋមន្ត្រី ជប៉ុនលោក ស៊ីនហ្សូ អាបេ ផងដែរ បន្ទាប់ពីពួកគេបានដឹង ច្បាស់ថាមេដឹកនាំពិភពលោកនេះ នឹងមិនព្រមសូមទោសជប៉ុន រឿងទម្លាក់គ្រាប់បែកបរមាណូ នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦។

ការតវ៉ាខាងលើនេះ បានកើតឡើងតាំងពីថ្ងៃព្រហស្បតិ៍​ម្សិលមិញនេះមកម្ល៉េះ ដោយបានអូសបន្លាយមក ដល់ថ្ងៃសុក្រនេះ។ ក្រៅពីការទាមទារឲ្យលោក អូបាម៉ា សូមទោស ពួកគេនៅអំពាវនាវ​​ឲ្យសហរដ្ឋអាមេរិក ដកមូលដ្ឋានទ័ពទាំង​អស់ចេញពីខេត្ត អូគីណាវ៉ា ព្រោះពួកគេចាត់ទុកថាយោធា និងសព្វាវុធទាំងនោះជា លេសដែលអាចបង្ក​​សង្គ្រាម​មួយទៀត​ នៅថ្ងៃអនាគត។ ក្នុងបដាមួយរបស់ក្រុមអ្នកតវ៉ាបាន សរសេរដូច្នេះថា «យើងមិនស្វាគមន៍​​អ្នកមកទីនេះទេ! លោក អូបាម៉ា និងលោក អាបេ! ឆាប់ចាកចេញពីហ៊ីរ៉ូស៊ីម៉ា នេះភ្លាមទៅ!»។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានទម្លាក់គ្រាប់បែក បរមាណូជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រពិភពលោកទៅ លើទីក្រុងចំនួនពីររបស់ជប៉ុន គឺហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគិ កាលពីឆ្នាំ ១៩៤៥ ដែលបានធ្វើឲ្យជប៉ុន ចាញ់សង្គ្រាម និងក្លាយជាប្រទេសមួយ ស្ថិតក្រោមការត្រួតត្រារបស់អាមេរិក។ ទោះបីជាជាង ៧០ឆ្នាំ កន្លងផុតទៅហើយក្តី ក៏ជប៉ុននៅតែចង់ទាមទារឲ្យអាមេរិក សូមទោសចំពោះទង្វើកាលណោះ ប៉ុន្តែ អាមេរិកមិនដែលព្រមនោះឡើយ ព្រោះខ្លួនគិតថានេះជាទង្វើត្រឹមត្រូវ ដែលអាចការពារប្រជាជាតិ៕

ផ្តល់សិទ្ធិដោយ ​៖ ខ្មែរថកឃីង