CamNews

យោធាមុខសញ្ញាប្លន់កក្រើកខេត្តកណ្តាល រត់គេចសម្ងំនៅក្នុងបន្ទាយសឹករងខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួនហើយ

(កណ្តាល)៖ មន្ត្រីយោធាម្នាក់ នៃតំបន់សឹករងខេត្តកំពង់ស្ពឺ ដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធ នៅស្រុកពញាឮ ខេត្តកណ្តាល ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ បន្ទាប់ពីរត់គេចខ្លួន ចូលពួនសម្ងំក្នុងបន្ទាយ ក្រោយសមត្ថកិច្ចឃាត់ខ្លួនបក្ខពួករបស់គេបាន២នាក់រួចមក។

ការចុះចាប់ខ្លួននេះ ធ្វើឡើងនៅម៉ោង១១៖៥៨នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៦ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការចុះទៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ​ មាន វាសនា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរយោធា ឋានន្តសក្តិអនុសេនីយ៍ទោ មុខងារជំនួយការការិយាល័យទី២ អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ  មានទីលំនៅភូមិគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនតាមដីកា របស់លោក លឹ សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ពីបទលួចមានស្ថានទម្ងន់ទោស (ប្រដាប់ដោយអាវុធ) កាលពីម៉ោង១៩៖៤០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅភូមិតាគោកឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

បន្ទាប់ពីចាប់ខ្លួនមន្ត្រីយោធា ដែលជាមុខសញ្ញាប្លន់យ៉ាងសកម្មនោះមក ស្នងការនគរបាលខេត្តកណ្តាល បានរៀបចំធ្វើសន្និសីទកាសែតទាំងយប់ផងដែរ ពាក់ព័ន្ធនឹងប្រតិបត្តិការបង្ក្រាបនេះ។

ការចាប់ខ្លួនេះផងដែរ ធ្វើឡើងក្រោយពេលដែលសមត្ថកិច្ច បានឃាត់ខ្លួនបក្ខពួក២នាក់ទៀត ដែលបានធ្វើសកម្មភាពប្លន់ដ៏កក្រើកជាមួយគ្នានៅស្រុកពញាឮ កាលពីខែមុននោះ​ហើយតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយចោទប្រកាន់ពីបទ «អំពើលួចមានស្ថានទម្ងន់ទោស» តាមមាត្រា ៣៥៣ និង ៣៥៧ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកជនសង្ស័យម្នាក់ទៀត ដែលជាមន្រ្តីយោធាកំពុងរត់គេចខ្លួននោះក៏ចាប់ដែរ ។

រំលឹកថាក្រុមចោរប្លន់ទាំង ៣នាក់នេះ រួមមាន៖ ១.ឈ្មោះ ទ្រី សុឃីម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូរថយន្ត ទីលំនៅភូមិតា គោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល, ទី២. ឈ្មោះ សេង ដា ហៅ ស្វូយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ ជាងពិតាន ទីលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបានតាំងថ្ងៃទី៩-១០ ខែកុម្ភៈ។ ដោយឡែកជនសង្ស័យឈ្មោះ មាន វាសនា ហៅ ជៀស គឺបានរត់គេរហូតទើបចាប់បាននេះ។ ក្រុមជនសង្ស័យទាំងនេះ គឺជាអតីតកូនប្រសារ និងជាប្អូនធម៌របស់ជនរងគ្រោះផងដែរ។

សូមបញ្ជាក់ថា កាលពីក្បាលព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ក្រុមចោរប្លន់មួយក្រុមមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី០១ដើម និងវែង០១ដើម ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ពាក់មួក ពាក់ម៉ាស់មុខ បាននាំគ្នាចូលតូបលក់ចាប់ហួយ និងធ្វើសកម្មភាពភ្ជង់ គំរាមជនរងគ្រោះពីរនាក់ម្តាយកូន ប្លន់យកគ្រឿងអលង្ការអស់ជាច្រើន ហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
ជនរងគ្រោះមាន ឈ្មោះ ព្រីង ស៊ិន ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរជាម្ដាយ និងកូនស្រី តេង រ៉ាន់ អាយុ ២៣ឆ្នាំ ជាកម្មការិនី។

ក្នុងនោះទ្រព្បសម្បត្តិបានបាត់បង់ពួក ក្រុមចោរបានប្លន់ទៅនោះរួមមាន៖ ទូរស័ព្ទ០២គ្រឿង LG, Nokai, ប្រាក់ ២០ម៉ឺនរៀល, ប្រាក់ដុល្លារ ១១០០ដុល្លារ, ខ្សែដៃមាស៤ខ្សែ ទម្ងន់១តម្លឹង៥ជី, ខ្សែកមាស៤ខ្សែ ទម្ងន់១តម្លឹង ៦ជី៥ហ៊ុន, ចិញ្ចៀនមាស៣វង់ ទម្ងន់៥ជី, បណ្ដោងខ្សែកមាស ចំនួន២, ចិញ្ចៀនពេជ្រ៦វង់, ខ្សែកប្លាកទីន១ខ្សែ ទម្ងន់២ជី, ខ្សែកជើង១ខ្សែ ទម្ងន់១ជី៥ហ៊ុន។
ក្រុមជនសង្ស័យចាប់បានលើកទី១ បានសារភាពថា ពួកគេពិតជាបានចូលប្លន់នៅផ្ទះជនរងគ្រោះ ជាមួយនឹងការរៀបចំគម្រោងយ៉ាងលំអិតត្រឹមត្រូវ។

ជនសង្សយ័ឈ្មោះ មាន វាសនា គេបានបដិសេធដោយមិនទាន់សារភាពទេ នៅពេលដែលសមត្ថកិច្ច បានប្រមូលភស្តុតាងគ្រប់គ្រាន់ស្ទើរអស់ហើយ ។ ជាមួយការឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងសមត្ថកិច្ច ក៏បានដកហូតសម្ភារ លុយកាក់មួយចំនួនរួម ម៉ូតូស្កុបពី០១គ្រឿង កាំភ្លើង៣ដើម ក្នុងនោៈ០២ដើមមានបេសកកម្ម ដោយឡែក០១ដើមម៉ាកប៉េអាម៉ាប់ សម្រាប់ធ្វើសកម្មភាព មិនមានលិខិតស្នាមទេ។

ក្នុងប្រតិបត្តិការនោៈកំលាំងក៏បាននាំយកឪពុករបស់ឈ្មោៈ វាសនា ជាមន្ត្រីយោធាដែរ មកសាកសួរបន្ថែមជុំវិញ ការរក្សានិងទុកអាវុធ ដោយខុសច្បាប់ ។ បច្ចុប្បន្នជនសង្ស័យបាននាំ មកកាន់ស្នងការខេត្តកណ្តាល ដើម្បីបន្តនិតិវិធីតាមច្បាប់ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី