(អេហ្ស៊ីប)៖ ទីបំផុតក្រុមរុករក បានប្រទះឃើញបំណែកធំ របស់យន្តហោះអេហ្ស៊ីប EgyptAir Flight 804 ដែលបានធ្លាក់ទៅក្នុង សមុទ្រមេឌីទែរ៉ាណេ នោះហើយ កាលពីមួយខែមុន គឺថ្ងៃទី១៩ ខែឧសភា។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មានអាមេរិក CNN នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។

ក្រុមរុករករបស់រដ្ឋាភិបាលអេហ្ស៊ីប ដែលបានរកឃើញតួយន្តហោះ ដែលបានធ្លាក់នោះ បានប្រកាសពី ការរកឃើញនេះ ដោយបានបង្កជាការភ្ញាក់ផ្អើល និងចង់ដឹងកាន់តែច្បាស់ ពីមូលហេតុនៃការធ្លាក់ ដើម្បីធ្វើការបកស្រាយទៅកាន់ ក្រុមគ្រួសារជនរងគ្រោះទាំងអស់ផងដែរ។ យ៉ាងណាក៏ដោយ គេនៅ មិនទាន់ទទួលបានរូបភាពនៃបំណែក ដែលស្ថិតនៅក្នុងបាតសមុទ្រនោះ នៅឡើយទេ។+

គួរបញ្ជាក់ថា ប្រអប់ខ្មៅ ដែលត្រូវបានរកឃើញនោះ បានឲ្យដឹងអំពីការសន្ទនាទៅមករវាងពីឡុតទាំង អស់អំពីហេតុការណ៍នៅលើយន្តហោះ ដែលវានឹងជាតំរុយបន្ថែម សម្រាប់ការស៊ើបអង្កេត។ អ្វីដែលគ្រប់គ្នាចង់ដឹងនោះ គឺថាតើយន្តហោះ បានផ្ទុះបែកជាបំណែកពីលើអាកាស ឬក៏បានបែកខ្ទេច នៅពេលដែលធ្លាក់មកលើទឹកសមុទ្រ។ ប្រការនេះ គេនឹងអាចសន្និដ្ឋានបានថា តើយន្តហោះខាងលើ នេះត្រូវបានគេដាក់បង្កៃគ្រាប់ឲ្យផ្ទុះ ដូចការលើកថា ជាភេរវកម្មនោះ ដែរ ឬមួយក៏យ៉ាងណា៕

ប្រភព ៖ ប៊ីប៊ីស៊ី/ស៊ិអិនអ៊ិន

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង