CamNews

ទី​ក្រុង​ហុងកុង កំពុង​ទទួល​រ​ង​ការ​វាយ​ប្រហារ​យ៉ាង​ដំណំ ពី​ព្យុះ​ទីហ្វុង​កំណាច «Nida»

(ហុងកុង)៖ ព្យុះកំណាច «Nida» នៅពេលនេះបាន​និងកំពុងតែវាយប្រហារ និងគ្រប់ដណ្ដប់ទីក្រុងហុងកុង​ទាំងមូល ពោរពេញ​ដោយផ្ទាំងអ័ព្ទ និងទឹកកក ហើយវាក៏ជា​ប្រវត្តិសាស្ត្រមួយ សម្រាប់ទីក្រុងហុងកុងផងដែរ នៅក្នុងរយៈពេលជិត ៦០ឆ្នាំចុង​ក្រោយ​នេះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNN ចេញផ្សាយនៅព្រឹក​ថ្ងៃទី០២ ខែសីហា។

ដោយសារការវាយប្រហារ ពីសំណាក់ព្យុះកំណាចមួយនេះ បានធ្វើឲ្យជើងហោះហើរប្រមាណ ១៨០ត្រូវបានលុប​ចោល, រថយន្តក្រុង, រថភ្លើង និងរថភ្លើងក្រោមដី ត្រូវបានផ្អាក ព្រោះតែអាកាសធាតុចុះអ័ព្ទខ្លាំង។

រដ្ឋាភិបាលហុងកុងបាន​ប្រកាសឲ្យពលរដ្ឋទាំងអស់ ស្ថិតនៅកន្លែងមានសុវត្ថិភាព ព្រោះតែព្យុះមួយនេះ អាចបង្កជា​គ្រោះថ្នាក់​បាន ជាពិសេសគឺទឹកជំនន់ និងការរអិលបាក់ដី ហើយនៅព្រឹកថ្ងៃនេះផងដែរ មានពលរដ្ឋជាច្រើនបាននាំគ្នា ទៅកាន់​កន្លែង​មាន​សុវត្ថិភាពមួយ ដែលរៀបចំឡើង​ដោយអាជ្ញាធរ។

ព្យុះទីហ្វុង «Nida» នេះ បានបង្កើនល្បឿនដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងទៅហើយ ដែលវានឹងធ្វើដំណើរពី ភាគខាងត្បូងទៅកាន់ភាគពាយ័ព្យ​របស់ប្រទេសចិនតែម្តង។ យ៉ាងណាក៏ដោយវា​ត្រូវបានគេព្យាករណ៍ថា​នឹងថមថយ ឥទ្ធិពលបន្តិច ប៉ុន្តែអាជ្ញាធរចិននៅតែបន្តការព្រមាន​ ទៅកាន់ប្រជាជននៅបណ្តាខេត្ត​ភាគត្បូង ឲ្យមានការប្រុងប្រយ័ត្ន​កម្រិតខ្ពស់ជានិច្ច ព្រោះភ្លៀងធ្លាក់និងខ្យល់​បក់បោកខ្លាំង ប្រាកដអាចជាកើត​មានឡើង។

គួរបញ្ជាក់ថា កាលពីខែកក្កដា កន្លងទៅនេះព្យុះកំណាចមួយបានវាយប្រហារភាគខាង​ជើង​ប្រទេសចិន ជាពិសេសខេត្ត Hebei បានកើតមានទឹកជំនន់ និងការបាក់ដី នាំឲ្យមនុស្សជាង ៣០០នាក់ស្លាប់ និងរាប់សិននាក់ទៀតបាត់ខ្លួន ខណៈផលដំណាំរាប់ម៉ឺនហិក​តា​រងការលិចលង់ រួមជាមួយលំនៅដ្ឋាន និងទ្រព្យ​សាធារណយ៉ាងច្រើន​សន្ធឹកសន្ធាប់ រងការបំផ្លាញគិត​ជាទឹកប្រាក់ជិត ៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក៕

ប្រភព ៖ ស៊ីអិនអិន/អាស៊ីវ័ន

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង