ការមានសុខភាពល្អ និងកម្លាំងរឹងមាំដើម្បីរួមភេទ គឺមានការជាប់ពាក់ព័ន្ធនឹងសុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ ដូច្នេះ វាមិនមែនជារឿងចម្លែកទេ ដែលម្ហូបអាហារដើរតួនាទីមួយ ក្នុងការជួយឱ្យអ្នកមានថាមពលរឹងមាំក្នុងការរួមភេទ។

ប្រសិនបើអ្នកខ្សោយរឿងលើគ្រែ វាជាពេលដែលអ្នក ត្រូវយកចិត្ដទុកដាក់ឱ្យកាន់តែដិតដល់ចំពោះអាហារ ដែលអ្នកទទួលទាន។ អាហារខាងក្រោមនេះ សម្បូរដោយសារធាតុចិញ្ចឹម ដែលជួយបង្កើនតម្រេកផ្លូវភេទរបស់អ្នក ហើយថែមទាំងជួយឱ្យសុខភាពរាងកាយទាំងស្រង់របស់អ្នករឹងមាំទៀតផង។

១. សាច់៖ សូមដាក់បញ្ចូលប្រភេទសាច់សត្វផ្សេងៗចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីលើកកម្ពស់ជីវិតផ្លូវភេទរបស់អ្នក។ សាច់គោ សាច់មាន់ និងសាច់ជ្រូកសម្បូរដោយជាតិ Carnitine, L-arginine, និងជាតិស័ង្កសី។ Carnitine និងជាតិ L-arginine គឺជាពពួកអាមីណូអាស៊ីដ ដែលបង្កើនលំហូរឈាមរត់ ក្នុងរាងកាយ។ លំហូរឈាមមិនរអាក់រអួល មានសារៈសំខាន់ដល់ការឆ្លើយតបចំណង់ផ្លូវភេទ ចំពោះទាំងបុរស និងស្រ្ដី។ យោងតាមការឱ្យដឹងពីមជ្ឈមណ្ឌលវេជ្ជសាស្រ្ដ NYU បានឱ្យដឹងថា សារធាតុចិញ្ចឹមទាំងពីរប្រភេទនេះ អាចព្យាបាលការមិនឡើងរឹងនៃលិង្គបុរសបានយ៉ាងមានប្រសិទ្ធភាព។

២. អយស្ទ័រ៖ អ្នកប្រហែលជាធ្លាប់លឺពីគុណសម្បត្ដិថ្នាំសម្រើបតណ្ហានៃអយស្ទ័រហើយ។ ការស្រាវជ្រាវមួយ ដែលបានថ្លែងចែករំលែក នៅអង្គសន្និសីទរបស់សមាគមគីមីសាស្រ្ដអាមេរិក បានឱ្យដឹងថា អយស្ទ័រ លៀសសមុទ្រ និងគ្រុំសមុទ្រ មានផ្ទុកនូវសមាសភាគ ដែលបង្កើនកម្រិតអរម៉ូន Testosterone និងអរម៉ូនអ៊ីដ្រូហ្សែន។

ការកើនឡើងការផលិតចេញអរម៉ូន មានន័យថា កម្រិតនៃតម្រេកផ្លូវភេទក៏កើនឡើងខ្លាំងដែរ។ ម្យ៉ាងទៀត អយស្ទ័រសម្បូរដោយជាតិស័ង្កសី ដែលជំនួយដល់លំហូរឈាមឱ្យដល់ប្រដាប់ភេទទាំងបុរស និងស្រ្ដី។

៣. ត្រីសាម៉ុន៖ ត្រីសាម៉ុន ល្បីរន្ទឺថា សម្បូរដោយអាស៊ីដខ្លាញ់អូមេហ្កា ៣ ដែលល្អប្រសើរសម្រាប់សុខភាពបេះដូង។ អាស៊ីដខ្លាញ់អូមេហ្កា៣ ជួយបង្ការកំណកឈាម នៅក្នុងសរសៃឈាមអាទែ ហេតុដូច្នេះ វាបង្កើនលំហូរឈាមពាសពេញរាងកាយ។ ប៉ុន្ដែអាស៊ីដខ្លាញ់អូមេហ្កា៣ អាចមិនល្អសម្រាប់បុរស ដែលប្រឈមខ្ពស់នឹងការកើតជំងឺមហារីកក្រពេញប្រូស្តាតទេ។ ការសិក្សាចុះផ្សាយ នៅលក្នុងទស្សនាវដ្ដីអេពីដេមីសាស្រ្ដ ណែនាំថា អាស៊ីដខ្លាញ់អូមេហ្កា៣ អាចបង្កើនគ្រោះថ្នាក់ សម្រាប់ទម្រង់មហារីក ដែលធ្ងន់ធ្ងរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ healthline