(ភ្នំពេញ)៖ គម្រោងធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» សម្រាប់សប្តាហ៍ក្រោយនេះ នៅមិនទាន់មាននៅឡើយទេ ខណៈដែលអ្នកចូលរួមមួយចំនួន ចង់ឱ្យបញ្ចប់យុទ្ធនាការនេះ ក្រោយមានការបង្ហើបតម្រុយខ្លះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសារវិជ្ជមានមួយចំនួនឲ្យមន្រ្តីអង្គការសង្គមស៊ីវិលអនុវត្ត ដែលអាចនឹងមានការស្នើសុំ ទៅព្រះមហាក្សត្រ ដើម្បីលើកលែង ឬបន្ធូបន្ថយទោសដល់ពួកគេ។ សម្តេចតេជោ ហ៊ុន សែន ហាក់បានបង្ហាញនូវចេតនាក្នុងការដោះស្រាយបញ្ហា ដើម្បីឈានទៅដល់ការ បន្ធូបន្ថយទោស ឬអាចដោះលែងមន្រ្តីអង្គការសិទ្ធិមនុស្សអាដហុក ៤នាក់ និងមន្រ្តី គ.ជ.បម្នាក់។ សម្តេចតេជោ បានជំរុញឲ្យស្វែងរកមេធាវី ដើម្បីការពារក្តីដល់ពួកគេ ប្រសើរជាងការដាក់សម្ពាធ។

លោក អ៉ី សារុំ ប្រធានសមាគមធាងត្នោត (STT) ដែលបានចូលរួមយុទ្ធនាការ ហើយត្រូវឃាត់ខ្លួនកន្លះថ្ងៃ នៅម្សិលមិញ បានចាត់ទុកបានការផ្តល់ តម្រុយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងមន្រ្តីសង្គមស៊ីវិល ៤នាក់ និងគ.ជ.បម្នាក់ថា ជាដំណឹងល្អ។ លោកថា តម្រុយនឹងអាចក្លាយ ជាជម្រើសរបស់សង្គមស៊ីវិល និងគ្រួសារអ្នកជាប់ឃុំ ដែលមិនគួរបន្តធ្វើយុទ្ធនាការនេះទៀតទេ។

លោកថា «នៅព្រឹកមិញនេះ សម្តេចនាយករដ្ឋមន្រ្តី ហាក់ដូចជាបង្ហាញដំណឹងល្អ “បើមានសាលក្រមពីតុលាការ លោកអាចដាក់សំណើ ថ្វាយព្រះករុណាដើម្បីឱ្យមានការដោះលែង” ខ្ញុំគិតថាទោះលោកមិនបានសន្យា១០០ភាគរយ ឱ្យជាក់លាក់ ប៉ុន្តែនេះជាដំណឹងល្អ ធម្មតាបើគាត់ បង្ហាញសញ្ញា អញ្ចឹងយើងគិតថាគ្មានអ្វីត្រូវធ្វើទៀតទេ ព្រោះយើងទាមទារឱ្យមានការដោះលែង ហើយបើសិនជាមានការដោះលែង នៅពេលឆាប់ៗខាងមុខនេះ អញ្ចឹងនឹងមិនមានការជួបជុំរបៀបហ្នឹងទៀតទេ»។

លោក អំ សំអាត មន្រ្តីអង្គការលីកាដូ បានប្រាប់ Fresh News ឱ្យដឹងថា លោកមិនទាន់ទទួលដំណឹងអ្វីអំពីការធ្វើយុទ្ធនការថ្ងៃចន្ទពណ៌ខ្មៅ នៅសប្តាហ៍ក្រោយនេះនៅឡើយ។ ដោយឡែកលោកស្រី ទេព វ៉ាន្នី សកម្មជនបឹងកក់ ដែលបានស្លៀកខ្មៅម្សិលមិញនោះ ក៏បានអះអាងដូចគ្នានេះដែរ។

ទោះជាយ៉ាងណា អង្គភាព Fresh News មិនទាន់អាចទំនាក់ទំនង លោក ធន សារាយ ប្រធានអង្គការអាដហុក ដើម្បីពន្យល់បន្ថែមជុំវិញ យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះនៅឡើយ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។

កាលពីថ្ងៃចន្ទ ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី រាប់សិបនាក់ បានធ្វើយុទ្ធនាការស្លៀកខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែង មន្រ្តីអង្គការអាដហុក៤នាក់ និងមន្រ្តី គ.ជ.ប ម្នាក់ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស។ អំឡុងតវ៉ានេះ សមត្ថកិច្ចឃាត់មនុស្ស៨នាក់ ដើម្បីអប់រំណែនាំឱ្យធ្វើកិច្ចសន្យា រួចហើយក៏ដោះលែងពួកគេ ឱ្យមានសេរីភាពវិញ នៅយប់ថ្ងៃដដែលតែម្តង។

យុទ្ធនាការស្លៀកខ្មៅ ត្រូវបានហាមឃាត់ ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមានចរឹតដូចទៅនឹងចលនាដែលបង្កអសន្តិសុខដល់ប្រទេសជាតិ។ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល៕