ភ្នំពេញ ៖ សេចក្តីរាយការណ៍ពីភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានឲ្យដឹងថា នៅម៉ោង១០និង៣០នាទីយប់ ត្រង់ចំណុចមុខធនាគារ Hongleong Bank តាមផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីកាប់ចាក់គ្នាមួយ ដែលបង្ករឡើងដោយក្រុមអ្នករត់ម៉ូតូកង់៣ ចំនួន២នាក់បានយកកាំបិត និងដែកទីប កាប់និងចាក់មកលើសន្តិសុខមួយរូប បណ្តាលឲ្យរងរបួសត្រង់ភ្នែកខាងឆ្វេងលិចមួយកាំបិត និងថ្លុះមកថ្ពាល់ របួសយ៉ាងធ្ងន់ធ្ងរ ។

បើតាមការរៀបរាប់ របស់ជនរងគ្រោះ ឈ្មោះ យៀង រ៉ាវី មុខរបរជាសន្តិសុខបានឲ្យដឹងថា រូបគាត់បានទៅប្រាប់ខាងក្រុមអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ កុំឈប់នៅមុខធនាគារ ព្រោះកន្លែងនេះ ខាងធនាគារគេមិនឲ្យឈប់ទេ ឮដូចនេះ ក្រុមអ្នករត់ម៉ូតូកង់៣បានផ្ទុះកំហឹង ហើយស្របពេលដែលកំពុងសស្រវឹងផងនោះ បានស្ទុះទៅចាក់ និងវាយមក លើសន្តិសុខ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរតែម្តង។ ចំណែកជនបង្កក្រោយពីកាប់ចាក់រួចហើយ ព្យាយាមរត់តែ ត្រូវបានកម្លាំងអាវុធហត្ថដែលល្បាតនៅជិតនោះ ចាប់បានភ្លាមៗ និងបញ្ជួនៅកាន់បញ្ជាការដ្ឋានអាវុធហត្ថ ខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿង បញ្ជួនទៅតុលាការ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល