ភ្នំពេញ៖ តារាចម្រៀងដ៏ស្រស់សោភា និងត្រូវបានទស្សនិកជនគិតថា ជារាជនីប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ានីឡា ឬ សុខ ចិត្តា នៅតែទទួលបានការគាំទ្រច្រើន ពីអ្នកគាំទ្រតាមរយៈបទ «ស្រលាញ់អ្នកមុន រៀបការអ្នកស្រោយ» ដែលជាស្នាដៃនិពន្ធ របស់បងប្រុសរបស់នាង ។ បើទោះបីជាបងប្រុសរបស់នាង លោក សុខ ជំនោរ បានលើកដៃលាផលិតកម្មនេះទៅហើយក៏ដោយ ក៏នាងមិនបានភ័យបារម្ភថា ប្រជាប្រិយភាពនឹងធ្លាក់ចុះនោះទេ ព្រោះនៅតែមានបទចម្រៀងច្រៀងជាហូរហែ។

តារាចម្រៀង វ៉ានីឡា ត្រូវបានគេមើលឃើញថា នាងហាក់ខុសប្លែក ពីតារាចម្រៀងដទៃ ខណៈមានភាពក្លាហាន ហ៊ានបង្ហាញមុខគូស្នេហ៍ ដោយមិនបានលាក់លៀម ដូចអ្នកសិល្បៈដទៃ ព្រោះពួកគេពេលខ្លះមានព័ត៌មាន បែកបាក់នាំឲ្យអាស្រូវ ប៉ុន្តែសម្រាប់ វ៉ានីឡា បានប្រកាសជាសាធារណៈថា នាងមានម្ចាស់បេះដូងហើយ ។

វ៉ានីឡា តារាចម្រៀងបែបយុវវ័យ បាននិយាយប្រាប់ LookingTODAY ថា នាងមិនទានមានគំរោងរៀបការ នៅពេលឆាប់នេះទេ ព្រោះគូស្នេហ៍នាង នៅរៀននៅឡើយ ពោលមិនទាន់មានជំហរអ្វីឲ្យប្រាកដ សម្រាប់ថ្ងៃអនាគត ។ នាងនឹងគូស្នេហ៍ធ្វើការស្វែងយល់ចិត្តជាច្រើនឆ្នាំ ទំរាំសម្រេចចិត្តទទួលយកគ្នាជាសង្សារ ព្រោះនាងមានចរឹករាងក្មេង ង៉ក់ងច្រើន តែគូស្នេហ៍នាង ពូកែយកចិត្តនិងថ្នាក់ថ្នមចិត្តនាងណាស់។ វ៉ានីឡា រង់ចាំដល់គូស្នេហ៍រៀនចប់ ទើបគិតគូរឿងរៀបការ ព្រោះពេលនោះចាស់ទុំក៏បានដឹងឮ ហើយនឹងមានគំរោងរៀបការតែម្ដង។

កញ្ញា វ៉ានីឡា បានក្លាយជាតារាចម្រៀង មានទំនួលខុសត្រូវ ព្រោះហ៊ាននិយាយការពិត ប្រាប់មហាជន និងអ្នកគាំទ្រដោយមិនខ្លាចធ្លាក់ ចុះប្រជាប្រិយភាពឡើយ។ ម្យ៉ាងចង់បង្ហាញថា នាងស្រលាញ់មនុស្សម្នាក់ មិនចំបាច់មានទ្រព្យសម្បត្តិច្រើនទេ សំខាន់និស្ស័យត្រូវគ្នា ទើបជារឿងសំខាន់ ព្រោះបើរៀបការដើម្បីទ្រព្យសម្បត្តិ វាប្រឈមនឹងការលែងលះខ្ពស់ ដូចតារាសិល្បៈមួយចំនួនជាគំរូស្រាប់ រៀបការបានតែបន្តិច ក៏លែងលះគ្នាវិញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល