បាត់ដំបង ៖ បុរសម្នាក់ បានញៀនស្រា និងប្រើប្រាស់ថ្នាំ ញៀនខ្លាំងពេក បានបង្ខំប្រពន្ធខ្លួន រួមភេទ ដោយប្រើហឹង្សា គ្រប់ពេលត្រូវប្រពន្ធខឹង ប្តឹងសមត្ថកិច្ច ចាប់ខ្លួន កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី២៦ខែមករា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ២៨៦ ក្រុមទី១៩ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រួចនាំយកមកទីបញ្ជាការ អាវុធហត្ថក្រុង ដើម្បីសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនទៅ តុលាការខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការតាមច្បាប់ ។

លោក សំ វីឡុង មេបញ្ជាការរង អាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចបាន ឃាត់ខ្លួនមានឈ្មោះ ង៉ាម សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅចំណុចផ្ទះលេខ២៨៦ ក្រុមទី១៩ ភូមិ កំពង់ក្របីសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចំណែកប្រពន្ធឈ្មោះ រិន សត្យា អាយុ២៩ឆ្នាំ ខណៈនាងកំពុង មានផ្ទៃពោះ។

បើតាមការបញ្ជាក់ ពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យរូបនេះ តែងតែផឹកស្រាស្រវឹង ជាប្រចាំ និង ប្រើប្រាស់ ថ្នាំញៀនទៀតផង ពេលគេស្រវឹងម្តងៗ គឺតែងតែសម្លុត ចាប់បង្ខំប្រពន្ធឲ្យរួមភេទ ជាមួយ ខ្លួនគ្រប់ពេល ធ្វើប្រពន្ធអត់ធ្មត់ ពិបាកទ្រាំរហូតមក ។ លុះនៅថ្ងៃកើតហេតុជនសង្ស័យជាប្តី បានស្រវឹង ស្រា និងថ្នាំញៀនធ្វើទុក្ខ បានចាប់បង្ខំនាងរួមភេទ ដោយប្រើហឹង្សា ខណៈនាងកំពុងមានផ្ទៃពោះ មិនសូវ ស្រួលខ្លួន ប្តីបានយកកាំបិតមកគម្រាមចាក់ និងយកសាំង មកស្រោចលើខ្លួន គម្រាមដុតខ្លួន មិនតែ ប៉ុណ្ណោះ ពេលរួមភេទ ម្តងគេបានយកទូរស័ព្ទមកថត ពីសកម្មភាពរួមភេទ ស្ទើរគ្រប់ពេល ដើម្បីទុក គម្រាមទៀត ។ ដោយសារអំពើព្រៃផ្សៃបែបនេះ ហើយ ទើបប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនប្តីតែម្តង។

ជនសង្ស័យមិនបានសហការ ផ្តល់ចម្លើយសារភាពថា ខ្លួនបានប្រព្រឹត្តឡើយ ទោះជាជនសង្ស័យមិនបានសារភាពក៏ដោយយោង តាមបណ្តឹងរបស់ប្រពន្ធ និងសាកស្សីបំភ្លឺរួចមក សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៨ខែមករានេះ ដើម្បីចាត់ការតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល