គ្រាន់តែប្រើវិធីងាយៗ ចំនួន 9 ចំណុចដូចខាងក្រោម នឹងធ្វើឲ្យបុរសធ្លាក់ក្នុងអន្លង់
សេ្នហ៍របស់អ្នកបានដោយងាយ ។
1 បង្កើតការទាក់ទាញមន្តសេ្នហ៍ដោយមិនមែនសម្រស់តែម្យ៉ាង :
ស្ត្រីស្អាតតែម្យ៉ាងនោះមិនអាចធ្វើឲ្យ ចិត្តបុរសលង់បានឡើយ ម្យ៉ាងទៀត ភាពមាន
មន្តសេ្នហ៍ដែលអ្នកដទៃធ្វើមិនដូចអាចឲ្យពួកបុរសអន្ទះសា ចង់សុំលេខទូរស័ព្ទរបស់
អ្នកភ្លាមៗ ។ ដូចនេះ អ្នកត្រូវចេះពង្រាយមន្តសេ្នហ៍ ដោយការប្រើអត្តចរិតឲ្យត្រូវតាម
កាលៈទេសៈនោះឯង។
2 ត្រូវញញឹមស្រស់ :
ស្នាមញញឹមផ្តល់នូវភាពផ្អែមល្ហែមគួរឲ្យ ស្រលាញ់បីដូចជាកូនសោចាក់បើកបេះដូង
បុរស ប៉ុន្តែកុំញញឹមខ្លាំងពេក វាធ្វើឲ្យបុរសដឹងពីគោលបំណងលាក់ពួនរបស់អ្នក ធ្វើឲ្យ
គេគេចបាត់។ ដូច្នេះញញឹមដាក់គេ ដោយភាពស្មោះត្រង់បំផុត ហើយការញញឹមជា
លើកទី2 នឹងបង្កើតភាពជឿជាក់ដល់គេ ឲ្យហ៊ានដើរមករកអ្នកភ្លាម។
3 ត្រូវស្គាល់ពីចំណាប់អារម្មណ៍យ៉ាងទន់ភ្លន់ :
គួរសំលឹងរកគេ ដោយឲ្យគេដឹងថា អ្នកលួចមើលគេ ប៉ុន្តែ នៅពេលគេងាកមកមើលអ្នក
វិញ ចូរគេចពីខ្សែភ្នែករបស់គេរួចធ្វើជាអៀនបន្តិច។ បើមាន ឱកាសជជែកលេង ចូរព្យាយាម
ចងចាំនូវអ្វីដែលគេនិយាយ ដោយសង្កេតនូវអ្វីដែលគេចូលចិត្ត ឬមិនចូលចិត្ត ហើយជជែក
បែបលក្ខណៈរួសរាយ ដែលគេចាប់អារម្មណ៍ ។
4 បង្ហើបរឿងផ្ទាល់ខ្លួនខ្លះ :
បុរសតែងតែចូលចិត្តដឹងនូវរឿងផ្ទាល់ខ្លួន របស់យើង ដូច្នេះសាកល្បងបង្ហើបរឿងផ្ទាល់
ខ្លួនឲ្យគេស្តាប់ តែម្នាក់ឯង នឹងធ្វើឲ្យគេមានអារម្មណ៍ថា មានតែគេម្នាក់គត់ ដែលយើង
និយាយប្រាប់។ មិនគួរនិយាយរឿងផ្ទាល់ខ្លួនច្រើនពេកទេ អាចធ្វើឲ្យគេវាយតម្លៃអ្នកមិនល្អ។
5 ជាអ្នកស្តាប់ និងជាអ្នកលួងលោមដ៏ល្អ :
ត្រូវសម្តែងឲ្យគេចាប់អារម្មណ៍ថា អ្នកជាមិត្តដ៏ល្អដែលចាំជួយអ្នករំសាយការអផ្សុក ចាំលួង
លោម ពេលដែលគេមានបញ្ហ ឬអស់សង្ឃឹម ។ វាជាការយកឈ្នះចិត្តរបស់គេ ដោយអ្នក
មិនចាំបាច់និយាយអ្វីច្រើនទេ គ្រាន់តែដើរចូលក្តោបដៃរបស់គេ នៅក្បែរគេ ក៏មានអារម្មណ៍
ថាកក់ក្តៅគ្រប់ពេលវេលាដែរ ។
6 នៅពេលដែលណាត់ជួបគេជាលើកដំបូង :
អ្នកគួរតែរៀបចំខ្លួនឲ្យស្អាតជាងរាល់ថ្ងៃ ប៉ុន្តែ កុំឲ្យហួសហេតុពេក អាចបង្ហាញនូវ
អាកប្បកិរិយាធម្មតារាល់ថ្ងៃ មើលយកចិត្តទុកដាក់និងយល់ពីគេឲ្យបានច្រើនក្នុង
ចំណុចផ្សេងៗ សំខាន់ត្រូវធ្វើខ្លួនឲ្យគេពេញចិត្ត ។
8 គួរប្រមូលរឿងលម្អិតតូចតាច :
ការយកចិត្តទុកដាក់លើចំនុចតូចៗ អាចចាត់ទុកជាមន្តសេ្នហ៍ម្យ៉ាងរបស់ស្ត្រី ដូចជាការ
ចាំនូវរឿងរ៉ាវល្អៗ ដែលទាក់ទងនឹងគ្នាជាពិសេស ត្រូវយកចិត្តទុកដាក់លើគេ ដូចយក
ចិត្តទុកដាក់លើខ្លួនឯងដែរ ។
8 ត្រូវរក្សាភាពផ្ទាល់ខ្លួនរបស់អ្នក :
អ្នកធ្លាប់ប្រើជិវិតដូចម្តេច គួរធ្វើដូចដើម ព្រោះចំណុចនេះអាចធ្វើឲ្យគេចាប់អារម្មណ៍ និង
ចង់រាប់អានអ្នកបន្តទៀត ។
9 យល់ពីតម្លៃខ្លួនឯង :
បុរសនឹងមានអារម្មណ៍ល្អជាមួយស្ត្រីដែលចេះ ស្រលាញ់និងមើលថែខ្លួនឯងបានយ៉ាងល្អ ព្រោះបើសិនជាអ្នកមិនស្រលាញ់ខ្លួនឯងទេ នោះមិនអាចស្រលាញ់អ្នកដទៃបានល្អឡើយ ។ ចំពោះស្ត្រីណាដែលព្រមឲ្យនូវអ្វីៗគ្រប់យ៉ាងទាំងអស់ដល់បុរស នោះមិនត្រឹមត្រូវទេ ព្រោះ
ថាសេចក្តីស្រលាញ់ដែលល្អបំផុត ត្រូវកើតចេញពីអ្នកទាំងពីរ អ្វីដែលបានដោយងាយស្រួល វាមិនសូវមានតម្លៃទេ និងឆាប់បាត់បង់ដូចគ្នាដែរ ៕
(ដកស្រង់ពីទស្សនាវដ្តីសុខភាពនិងសុភមង្គល)
ដោយ : រដ្ឋា