CamNews

អ៊ីវ៉ា ក្ដៅចុងច្រមុះ នឹងព័ត៌មានថា ឪពុកវាយម្តាយក្មេក ព្រោះខឹងមិន​ដណ្ដឹងប្រពន្ធថ្មីឲ្យ

ភ្នំពេញៈ ថ្មីៗនេះ មានព័ត៌មាន ពីខេត្តកំពង់ស្ពឺមកថា ឪពុករបស់តារាចម្រៀង ក្នុងផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា គឺលោក អ៊ូ ចន្ថា ហៅ អ៊ីវាំង បានខឹងនឹងម្តាយក្មេករបស់ខ្លួនជាខ្លាំង ខណៈមិនព្រមដណ្តឹងប្រពន្ធថ្មី ឲ្យរូបលោក ក៏កើតជាអំពើហឹង្សាដេញវាយម្ដាយក្មេក ផ្អើលភូមិ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកគាំទ្រ និងស្គាល់នាង ព្រមទាំងឪពុក ជាច្រើន មានការភ្ញាក់ផ្អើល និងហួសចិត្តចំពោះដំណឹង នេះគ្រប់ៗគ្នា ខណៈម្ដាយរបស់ អ៊ីវ៉ា ទើបតែទទួលមរណៈភាព មិនទាន់បាត់ផ្សែងភ្លើង ផងនោះ។

គេនៅចាំបានថា កាលពីអំឡុងដើម ខែធ្នូ ឆ្នាំ២០១៣ ម្តាយរបស់តារាចម្រៀងរាងតូច កញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា បានទទួលមរណភាព ដោយសារជំងឺ ដែលធ្វើឲ្យនាងឃ្លាតឆ្ងាយពីសិល្បៈ មួយរយៈ ដើម្បីរំងាប់អារម្មណ៍ បន្ទាប់ពីនាង ត្រូវមានឈ្មោះថា ជាកូនកំព្រាម្តាយ ។

ប៉ុន្តែមរណភាព ម្តាយរបស់នាង មិនទាន់បានមួយឆ្នាំស្រួលបួលផង ស្រាប់តែផ្ទុះព័ត៌មានថា ឪពុករបស់នាងមានជម្លោះ មិនចុះសម្រុង ជាមួយម្តាយក្មេក ព្រោះតែម្តាយក្មេកមិនព្រមទៅស្តីដណ្តឹង ប្រពន្ធចុងឲ្យលោក ។ ទើបធ្វើឲ្យលោកទ្រាំមិនបានក៏កើតជាហឹង្សា វាយម្តាយផ្អើលអស់អ្នកជិតខាង មកជួយអន្តរាគមន៍ និងឃាត់ខ្លួនឪពុកនាង យកទៅកាន់ប៉ុស្តិ៍វល្លិ៍ស ស្ថិត នៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០៤ នេះ ។

ក្រោយពីលេចឮព័ត៌មាននេះ តារាចម្រៀង មានឈ្មោះល្បីគួរសម កញ្ញា អ៊ីវ៉ា បានចេញមុខបដិសេធចោល ចំពោះការលើកឡើងនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងយ៉ាងខ្លីថា "នាងខ្ញុំ អ៊ីវ៉ា សូមបដិសេធ ចំពោះរឿងព័ត៌មាន ដែលបានចុះផ្សាយថា ឪពុករបស់ខ្ញុំ ខឹងម្តាយក្មេក មិនដណ្តឹងប្រពន្ធឲ្យ ដេញវាយផ្អើលភូមិ មិនមែនជាការពិតនោះទេ សូមបងប្អូនទាំងអស់ កុំមានការភ័ន្ត ច្រឡុំឲ្យសោះ ...។ ខឹងៗៗៗ ខ្លាំងណាស់ មិច(ម៉េច)ចុះអ្វី ដែលមិនពិត...!"។

តាមរយៈសម្តី និយាយបកស្រាយយ៉ាងខ្លីនេះ គេនៅមិនទាន់អាចសន្មត់ច្បាស់ទេ ថា ជាការពិត ឬយ៉ាងណា ព្រោះបើតាមមួយចំនួន ដែលបានរាយការណ៍ពីខេត្តកំពង់ស្ពឺ ពីសំណាក់ភ្នាក់ប្រចាំការនៅទីនោះ ហាក់មានមូលដ្ឋានត្រឹមត្រូវច្រើន។ តែដោយឡែក កញ្ញា អ៊ីវ៉ា បែរជាបង្ហាញការ បកស្រាយយ៉ាងខ្លី ដោយមិនបានរៀបរាប់អ្វី ឲ្យក្បោះក្បាយនោះទេ ។

បើទោះជាយ៉ាងណា LookingTODAY ក៏បានព្យាយាមទាក់ទងទៅ កញ្ញា អ៊ីវ៉ា ដើម្បីសាកសួរ និងឲ្យនាងបកស្រាយលម្អិតជុំវិញនឹងរឿងនេះដែរ ប៉ុន្តែលេខទូរស័ព្ទនាងធ្លាប់ប្រើ មិនអាចទាក់ទងបាន នៅល្ងាច ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០១៤ នេះ ៕

លោក អ៊ូ ចន្ថា ហៅ អ៊ីវាំង កំពុងមានព័ត៌មានថា ដេញវាយម្តាយក្មេក

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល