ព័ត៌មានអន្តរជាតិ ៖ វិនាសកម្ម រន្ធត់ដែលកើតមានឡើង កាលពីសប្តាហ៍កន្លងទៅនេះ នៅក្នុងទីក្រុង កំពង់ផែ ក្រុង Tianjin ប្រទេសចិន ឈានទៅដល់សម្លាប់មនុស្សរាប់រយនាក់ និងបំផ្លាញហេដ្ឋារចនា សម្ព័ន្ធក្នុងក្រុងនោះ គេបានដឹងត្រឹមតែមូលហេតុតែមួយគត់នោះគឺ សារជាតិ គីមី គ្រោះថ្នាក់ នាំមក នូវការផ្ទុះឆេះយ៉ាងកក្រើកនៅក្នុងក្រុង ។ តើសារជាតិគីមីគ្រោះថ្នាក់ទាំងនោះ ជាសារជាតិគីមីអ្វីខ្លះ ? តើឃ្លាំងស្តុកសារជាតិគីមី គ្រោះថ្នាក់ឈានទៅដល់ផ្ទុះឆេះនោះ មានឈ្មោះអ្វីអោយពិតប្រាកដ ?

ដូច្នេះ នាឱកាសនេះ ក្រុមការងារយើងខ្ញុំ សូមធ្វើការបកស្រាយរាល់ចម្ងល់ដែល ធ្លាប់ មានពីមុខមក ពាក់ព័ន្ធនឹងការផ្ទុះឆេះ យ៉ាងរន្ធត់នៅក្នុងក្រុង Tianjin ប្រទេសចិន តាមរយៈការដកស្រង់សម្រង់អត្ថ បទផ្សាយពីទំព័រសារព័ត៌មានរដ្ឋចិន ។ ប្រភពបញ្ជាក់អោយដឹងថា ករណីផ្ទុះឆេះ សារជាតិគីមីគ្រោះ ថ្នាក់ដ៏កក្រើកក្នុងក្រុងកាលពីសប្តាហ៍កន្លងទៅនោះ គឺកើតចេញពីការផ្ទុះឆេះ សារជាតិគីមី ពីឃ្លាំង ស្តុកមួយកន្លែងដែលមានឈ្មោះថា Ruihai International Logistics ។ របាយការណ៍ បញ្ជាក់អោយ ដឹងថា Ruihai International Logistics គឺជាឃ្លាំងស្តុកសារជាតិគីមី ដ៏ធំមួយ នៅក្នុងក្រុង តួយ៉ាង អំ ឡុងពេលកើតហេតុ ឃ្លាំងស្តុកមួយកន្លែងនេះ ផ្ទុកសារជាតិ គីមី sodium cyanide ដល់ទៅ ៧០០ តោន ស្តុកសារជាតិ គីមី ammonium nitrate ដល់ទៅ ៨០០ តោន និងស្តុកសារជាតិគីមី មួយផ្សេង ទៀត នោះគឺ potassium ដល់ទៅ ៥០០ តោន ។ ជាលទ្ធផល ក្រោយមាន គ្រោះថ្នាក់ នៃវិនាសកម្ម ផ្ទុះឆេះខាងលើ ឃ្លាំងស្តុកមួយកន្លែងនេះ បានប្រែក្លាយទៅជារណ្តៅភ្នំ ភ្លើង មួយដ៏គួរអោយរន្ធត់ ។
ក្រោយកើតហេតុផ្ទុះឆេះ បើយោងតាមរបាយការណ៍ អោយដឹងថា ហោច ណាស់ ជនរងគ្រោះ ១១៤ នាក់បានស្លាប់បាត់បង់ជីវិត ខណៈច្រើនជាង ៧០០ នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ៕

- អាន ៖ Volkswagen ថ្មីៗ រាប់ពាន់គ្រឿង ទើបនាំចូល ឆេះខ្ទេច ក្នុងហេតុការណ៍ Tianjin ក្លាយជាគ្រោងឆ្អឹង អេតចាយ

- អាន ៖ "ភ្លៀងគីមី ភ្លៀងចេញពពុះ?" ធ្វើអោយអ្នករាល់គ្នា ព្រួយបារម្ភខ្លាំង នៅទីតាំងដើម ផ្ទុះឆេះ គីមី នៅ Tianjin

<object width="491" height="421" data="http://www.youtube.com/v/dgurTdK0PTA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/dgurTdK0PTA&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា