(អេស្ប៉ាញ)៖ បុរសជនជាតិ អេស្ប៉ាញម្នាក់ កើតអាការៈឃ្លាន ដូចមនុស្សមានផ្ទៃពោះ ហើយត្រូវបានក្រុមគ្រួសារបញ្ជូន ទៅកាន់មន្ទីរពេទ្យ បន្ទាប់មានរងការឈឺចាប់ក្នុងពោះជាខ្លាំង ក្រោយពីបុរសនេះ លេបច្រាសដុសធ្មេញ អស់ប្រមាណ២០ ដើម។

ក្រុមគ្រូពេទ្យបានធ្វើការវះកាត់យកច្រាសដុសធ្មេញទាំងនោះចេញមកដាក់ក្នុងចានគោមមួយ ដើម្បីបង្ហាញអ្នកជំងឺថា គេបានលេបវាចូលទៅក្នុងពោះ ហើយនេះគឺជាអាការៈដ៏កម្រមួយ ដែលធ្វើឲ្យបុរសរូបនេះស្រេកឃ្លានខ្លាំង រហូតដល់ថ្នាក់ឃើញអ្វី ក៏ចង់ស៊ីដែរ។

អ្នកជំនាញជឿថា បុរសអ្នកជំងឺក៏អាចកើតរោគផ្លូវចិត្តដែរ ព្រោះនៅសុខៗមិនអាចមនុស្សម្នាក់ បែរជាហ៊ានយកច្រាសដុសធ្មេញ ដែលមានប្រវែងគួរសមបែបនេះ លេបចូលពោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង