អង់គ្លេស: វាជារឿងមួយ ស្ទើរតែមិនគួរឲ្យជឿ ដែលប្តីប្រពន្ធពីរនាក់ មានកូនបួននាក់ កើតនៅក្នុង ថ្ងៃដូចៗគ្នា ប៉ុន្តែប្រភពព័ត៌មាន ពីគេហទំព័រ បរទេសមួយ បានរាយការណ៍ថា ស្វាមីភរិយា មួយគូ រស់នៅ ក្នុងទីក្រុង Cumbria ប្រទេសអង់គ្លេស គឺលោក Peter Dunn និងនាង Emily Scrugham ដែលមានកូនបីនាក់ ប្រុសមួយ ស្រីពីរទៅហើយ កើតក្នុងថ្ងៃខែ តែមួយដូចគ្នា ស្រាប់តែឲ្យកំណើត កូនទី៤នេះ គឺជាកូនប្រុស ក៏មានថ្ងៃខែកំណើត ដូចបងៗរបស់គេ ទាំងបីទៀត គឺកើតនៅ ថ្ងៃទី១២ ខែមករា ដោយពួកគេខុសគ្នា តែឆ្នាំកំណើតប៉ុណ្ណោះ។

នាង Scrugham និយាយថា នាងគ្មានផែនការ យកកូនឲ្យ កើតនៅថ្ងៃតែ មួយដូចគ្នានោះទេ ប៉ុន្តែនេះពិតជារឿងមួយ នឹកស្មានមិនដល់ឡើយ ថាកូនៗរបស់នាង កើតមកមានថ្ងៃកំណើត ដូចៗគ្នា បែបនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល