ភ្នំពេញ៖ ខណៈដែលការងារសិល្បៈ កាន់តែមានសន្ទុះ ទៅមុខនោះ តារាសម្តែងវ័យក្មេង កញ្ញា អ៊ឹង និមល ក៏បានទទួល រងនូវព័ត៌មានមួយចំនួន ទាក់ទងទៅនឹង ជីវិតស្នេហាឯកជន ដែលនាំឲ្យមានបណ្តាញ សារព័ត៌មានក្នុងស្រុកមួយចំនួន បានលើកទ្បើងព្រោងព្រាត ជុំវិញរឿងរ៉ាងស្នេហា មិនប្រាកដប្រជារបស់ក្រមុំ រូបស្រស់វ័យក្មេងម្នាក់នេះ។

ជាក់ស្តែងថ្មីៗនេះៗ មានសារព័ត៌មានក្នុងស្រុកចំនួន បានចុះផ្សាយជាបន្តបន្ទាប់ ទាក់ទងនឹងរឿងចំណង ស្នេហាក្រៅ ឆាក រវាងតារាសម្តែង អ៊ឹង និមល ជាមួយកន្លង់អ្នកមានទ្រព្យ ក្នុងស្រុកក៏ដូចជាអ្នករស់នៅក្រៅស្រុក ជាដើម។ ប៉ុន្តែផ្ទុយទៅវិញ រាល់ព្យុះភ្លៀង ដែលតែងបោកបក់ មកលើកញ្ញា អ៊ឹង និមល តែងបានរសាតឃ្លាតឆ្ងាយទៅវិញ បន្ទាប់ពីមានការបកស្រាយ និងចេញមុខបំភ្លឺ ពីសំណាក់ម្ចាស់ខ្លួន ដោយការបដិសេធជុំវិញរឿងរ៉ាវ ដែលកើតឡើងទាំងនោះ។

ជាការកត់សម្គាល់ បើទោះបីជារឿងចាស់តែង បានរសាត់ឃ្លាតទៅឆ្ងាយ ពីខ្សែជីវិតរបស់នាង អ៊ឹង និមល ជាបន្តបន្ទាប់ ក៏ពិតមែន តែមិនអាចទាន់ប្រាកដច្បាស់ទេថា តើរឿងរ៉ាវទាំងនេះ វានឹងឈប់មកតាមលងបន្លាច លើរូបនាងទៀតនោះទេ ដរាបណានាង នៅតែជាតារាដែលជាការ ចាប់អារម្មណ៍របស់មហាជន ក៏ដូចជាបណ្តាញសារព័ត៌មាន ទៅលើដំណើរជីវិត នៅក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវជីវិតស្នេហាឯកជន។

ស្របពេលជាមួយគ្នានេះដែរ ក៏មានព័ត៌មានថ្មីលេចចេញមកថា តារាវ័យក្មេងរាងតូចច្រឡឹង រូបនេះ កំពុងតែមានភាពស្និទ្ធស្នាល ជាមួយបុរសវ័យក្មេងម្នាក់ ដែលមានអាយុប្រហែល នឹងនាង។ មិនតែប៉ុណ្ណោះ គេក៏ធ្លាប់បានឃើញនាង ឧស្សាហ៍ បណ្តើរបុរសក្មេងម្នាក់នោះ ចូលទៅផ្សារទំនើប និងកន្លែងកំសាន្តសប្បាយ ជាញឹកញាប់ ទៀតផង។

តាមប្រភពពីមជ្ឈដា្ឋន មហាជនខាងក្រៅ បាននិយាយខ្សឹបខ្សៀវគ្នាថា មួយរយៈនេះ គឺមានបុរសវ័យក្មេង ប្លែកមុខម្នាក់ តែងយកឡាន ស៊េរីទំនើប មកចាំទទួលយកនាង ចេញទៅក្រៅ។ ទន្ទឹមនឹងមានអ្នកខ្លះ ក៏ធ្លាប់បានឃើញនាង ឡើងផ្សារទំនើបៗ ជាមួយបុរសវ័យក្មេងម្នាក់នេះ ជាញឹកញាប់ផងដែរ។

ប្រភពបាននិយាយទៀតថា រាល់សកម្មភាព ដែលបង្ហាញពីភាពស្និទ្ធស្នាល រវាងកញ្ញា និមល ជាមួយនឹងបុរសវ័យ ក្មេងម្នាក់នោះ ហាក់ដូចជាមានការខុសប្លែក រវាងមិត្តភាពត្រឹមតែ ជាអ្នកដែលស្គាល់គ្នា ឬមួយជាមិត្តភក្តិ ព្រោះឥរិយាបថដែលអ្នកទាំងពីរហាក់ ដូចជាកំពុងផ្តើម សាងស្នហ៍ដោយការស្វែង យល់ចិត្តគ្នា។ ខណៈប្រុសម្នាក់នេះ ជាកូនប្រុសរបស់ថៅកែ ក្លឹបកំសាន្តមួយកន្លែងនៅ ចំកណ្តាលទីក្រុងភ្នំពេញនោះ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល