CamNews

ភ្ញាក់ផ្អើលឃើញ ថង់ខ្ចប់កាវបិទទុយោ ទឹកមុខស្ថានទូតអង់គ្លេស ស្មានថាគ្រាប់បែក បង្កៃ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើល ដល់កម្លាំង សន្ដិសុខ និងកម្លាំងនគរបាលមូលដ្ឋានចុះទៅ ត្រួតពិនិត្យមើល និងអន្ដរាគមន៍ភ្លាមៗ ក្រោយពីមានសេចក្ដីរាយការណ៍ថា គេប្រទះ ឃើញថង់ខ្មៅមួយដុំត្រូវជន មិនស្គាល់ មុខ យក ទៅផ្លុងចោលនៅមុខស្ថានទូតអង់គ្លេស ក្បែរ មន្ទីរពេទ្យកាល់ម៉ែត ដោយសង្ស័យថា មាន ការ ដាក់បង្កៃ គ្រាប់ បែក ។ ប៉ុន្ដែធាតុពិត នៅពេលដែលកម្លាំងសមត្ថកិច្ចជំនាញ ចុះទៅ នោះ និងយកថង់ខ្មៅ មកត្រួតពិនិត្យមើល ទើបដឹងថា ជាដុំកាវសម្រាប់បិទទុយោទឹក ទៅវិញ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូល ដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ សមត្ថ កិច្ចបានទទួលសេចក្ដីរាយការណ៍ ពីកម្មករ ស្រោចផ្កា នៅមុខស្ថានទូតអង់គ្លេស នៅពេល ដែលគាត់ប្រទះឃើញមានដុំម្យ៉ាង រុំដាក់នៅ ក្នុងថង់ខ្មៅ ហើយចោលនៅកន្លែង គុម្ពផ្កា ។ ពេលនោះសមត្ថកិច្ច នគរបាលជំនាញ បានចុះ ទៅត្រួតពិនិត្យមើល ដោយសង្ស័យថា ជាការ ដាក់បង្កៃ គ្រាប់បែក ប៉ុន្ដែធាតុពិត គឺជាដុំកាវ សម្រាប់បិទទុយោទឹក តែប៉ុណ្ណោះ ។

អធិការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ខណ្ឌដូនពេញ លោកញ៉ែម សៅណុល បាន ថ្លែងឱ្យដឹងថា ក្រោយពីទទួលព័ត៌មានខាង លើរួចមក កម្លាំងនគរបាល ខណ្ឌដូនពេញ សហការជាមួយកម្លាំង សមត្ថកិច្ច ពាក់ព័ន្ធ បាន ចុះភ្លាមៗទៅត្រួតពិនិត្យមើលថង់ខ្មៅ ដែល ជនមិនស្គាល់មុខយកទៅផ្លុងចោលនៅគុម្ព មុខស្ថាន ទូតអង់ គ្លេសនោះ ស្រាប់តែពេល ពិនិត្យមើលទៅ គឺជាកញ្ចប់ ដាក់កាវបិទ ទុយោតែប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមួយចំនួន ដែលចុះទៅត្រួតពិនិត្យមើលនៅកន្លែងកើត ហេតុនោះ បាននិយាយ ថា ការយកវត្ថុនេះ មកផ្លុងចោលមុខស្ថានទូតអង់គ្លេស អាចជា ចេតនាមួយបង្កឱ្យមាន ចលាចលកើតឡើង ដោយសារតែវត្ថុនេះ មានចងខ្សែ និងរុំយ៉ាង ត្រឹមត្រូវ ហើយបើសិនជាងជួស ជុលទុយោ ទឹកយកមកបោះចោលនោះ ក៏មិនបានរៀប ចំយ៉ាងល្អបែបនេះដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល