CamNews

iPhone អេក្រង់ទំហំ 5,7 inch និង 4,7 inch អាចបង្ហាញខ្លួន នៅឆ្នាំនេះ

ជំនួសឲ្យអេក្រង់ដែលមានទំហំតែ 4 inch ដូចមាននៅលើ iPhone 5S និង 5C ដែលបានបង្ហាញ ខ្លួន កាលពីឆ្នាំ២០១៣, iPhone ជំនាន់ថ្មី ដែល Apple អាចធ្វើការបង្ហាញខ្លួន នៅក្នុងឆ្នាំនេះ នឹង មានអេក្រង់ធំជាងមុន ប្រហាក់ប្រហែលជាមួយនឹងបណ្តា phablet Android និង Windows Phone បច្ចុប្បន្ននេះដែរ។ ចែករំលែកព័ត៌មានដែលបានមកពីខាងក្នុង Foxconn គេហទំព័រ CtechCN បានឲ្យដឹងថា មិនមែនមានតែមួយម៉ូដែលនោះទេ គឺមានដល់ពីរ ម៉ូដែល iPhone ដែលមាន អេក្រង់ធំ នឹងត្រូវបាន Apple ប្រកាសបង្ហាញនៅឆ្នាំ ២០១៤ នេះ ជាមួយនឹងអេក្រង់ទំហំខុសគ្នា គឺ 4,7 inch និង 5,7 inch។

ជាក់ស្តែងព័ត៌មានស្តីពី លក្ខណៈសម្បត្តិ ក៏ដូចជាកំរិតរីសូលុយហ្សិន និង Features ផ្សេងៗទៀត ដែលនឹងបំពាក់នៅលើ iPhone ជំនាន់ថ្មី នៅតែជារឿងអាថ៌កំបាំង មិនទាន់មានព័ត៌មានអ្វីទាំង អស់។

Apple អាចនឹងមានស្មាតហ្វូន មានអេក្រង់ច្រើនទំហំ និងធំជាងមុននៅលើ iPhone ជំនាន់ថ្មី (រូបភាពតំណាង)

បើតាមប្រភពព័ត៌មានកាលពីមុន ក្រៅតែពី Sensor ស្គែនក្រយៅដៃ ដែលបានបង្ហាញខ្លួនរួច ហើយនៅលើ iPhone 5S ប្រភពបានឲ្យដឹងថា Apple នឹងបំពាក់បន្ថែមនូវបច្ចេកវិទ្យា ស្គែន ក្រសែភ្នែកមួយទៀត ដើម្បីធ្វើការដោះសោរ (Unlock) ដូចទៅនឹងអ្វីដែលយើងធ្លាប់បានឃើញ នៅក្នុងបណ្តារឿងវាយប្រហារ ស៊ើបអង្កេត ហូលីវូដ ដូច្នេះដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress