(រដ្ឋតិចសាស់)៖ ពិតជាស្មានមិនដល់ថា ក្មេងស្រីដែលមានអាយុ៥ឆ្នាំម្នាក់ បានសម្រេច បំណងរបស់ខ្លួន ដោយរៀបការជាមួយមិត្តប្រុស គ្រាន់តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលនាងតូចចាកចេញ ពីពិភពលោកនេះជារៀងរហូត។

Marry Massey រស់នៅក្នុងរដ្ឋតិចសាស់ ជាមួយឪពុកម្តាយហើយនាងតូច ក៏ត្រូវបានក្រុមគ្រួសារបំពេញបំណងចុងក្រោយ ដែលចង់រៀបការជាមួយមិត្តប្រុស Damien តាំងពីពួកគេស្គាល់ និងចង់រៀបការជាមួយគ្នា តាំងពីនៅអាយុ២ឆ្នាំម្ល៉េះ។ ជាអកុសល Massey ទទួលរងជំងឺម្យ៉ាង ទាក់ទងនឹងបោ្លកនោម ហើយមិនអាចព្យាបាលឲ្យជាបាន ទើបឪពុកម្តាយយល់ព្រមសម្រេច ក្តីប្រាថ្នាចុងក្រោយ មុនលាចាកលោកនេះរបស់នាង តូចដោយឲ្យនាងស្លៀក ឈុតដូចជាកូនក្រមុំ ដេកលើគ្រែ ដោយមិត្តប្រុសកាន់ដៃជាប់ មើលទៅពិតជាគួរឲ្យអាសូរណាស់។

គ្រាន់តែប្រារព្ធពិធីរៀបការ នៅក្នុងមន្ទីរពេទ្យបានត្រឹមតែ ៦ម៉ោង Massey ក៏បានដាច់ខ្យល់ស្លាប់ ធ្វើឲ្យសមាជិកគ្រួសារទាំងមូល ពោរពេញទៅដោយក្តីអាឡោះអាល័យ ក្រៃលែង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង