ភ្នំពេញ៖ តារាសម្ដែង ជាប់រហស្សនាមថា ជា តារាទឹកភ្នែក កញ្ញា នី មុនីនាថ កាលពីរាត្រីយប់ថ្ងៃទី៦ ខែមករា នេះ បានរំលេចពិធីជប់លៀងខួបកំណើត ជាលក្ខណៈធម្មតាមួយ ជួបជុំមិត្តសិល្បៈ ។ នៅក្នុងពិធីជប់លៀងខួបកំណើតនោះ មានព័ត៌មានលេចឮថា តារាស្រីរូបនេះ បានទទួលកាដូនាឡិកា ពិសេសមានតម្លៃ ជិត១ម៉ឺនដុល្លារ ពីគូស្នេហ៍លាក់មុខ។ ប៉ុន្តែទាក់ទងនឹងព័ត៌មាន លើកឡើងនេះ ត្រូវបានម្តាយរបស់នាង ចេញមុខបដិសេធចោល និងប្រកាសចង់ហៅអ្នកបញ្ចេញព័ត៌មានបែបនេះ មកពិនិត្យមើលនាឡិកា ដែលកូនស្រីខ្លួនពាក់ទៀតផង ។

ថ្លែងប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥នេះ ម្តាយរបស់តារាសម្តែង កាក់កប់តែតួទឹកភ្នែក កញ្ញា នី មុនីនាថ បានប្រាប់ឲ្យដឹងថា កាលពីរាត្រី យប់មិញនេះ អានាថ បានរៀបចំពិធីជប់លៀងខួបកំណើតមួយ នៅហាងស៊ុប សក្ខណា គម្រប់២៥ឆ្នាំ ប្រមាណ៧-៨តុ ជួបជុំអ្នកសិល្បៈជិតដិត ។ នៅក្នុងនោះ គឺមិនមានអ្នកពិសេស (គូស្នេហ៍) អ្វីក្រៅគ្រួសារអ្នកស្រី និងស្វាមីទេ ហើយកូនអ្នកស្រីក៏មិនបាន ទទួលកាដូពិសេសតម្លៃរាប់ម៉ឺនដុល្លារអ្វីដែរ ។

ម្តាយរបស់តារាសម្តែង និងជាពិធីការិនីរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា "យប់មិញនេះ អានាថ កូនខ្ញុំ គេមិនបានទទួល កាដូធំដុំអ្វីឡើយ។ សម្រាប់នាឡិកា ដែលមានពាក្យចចាមអារ៉ាមថា អានាថ ទទួលបានពីគូស្នេហ៍មានតម្លៃខ្ទង់ម៉ឺនដុល្លារនោះ គឺមិនមែនជាការពិតទេ ព្រោះថានាឡិកា ដែលទស្សនិកជន បានឃើញនោះ ជានាឡិកាកាឡៃ ដែលអានាថ ទិញមកពីប្រទេសថៃ មិនមែនមាស ឬផ្លាទីននោះទេ វាពិតជារឿងដែលគួឲ្យអស់សំណើចខ្លាំង ណាស់...! (សើច)"។

ទន្ទឹមជាមួយនឹងគ្នានោះ អ្នកស្រីក៏បានបង្ហើបប្រាប់ ថា "បច្ចុប្បន្ននេះអានាថ កូនខ្ញុំគេមិនទាន់មានម្ចាស់បេះដូងច្បាស់ទេ ព្រោះថាពេលនេះ កំពុងតែសម្លឹង មើលចិត្តថ្លើម ជាមួយបុរសម្នាក់ តែមិនទាន់ជាផ្លូវការទេ ហើយសម្រាប់អត្តសញ្ញាណបុរសម្នាក់នោះ ខ្ញុំសុំលាក់សិន ចាំដល់ពេល ហើយច្បាស់ ខ្ញុំនឹងទម្លាយ ជាសាធារណៈ ព្រោះថារឿងបែបនេះ មិនអាចលាក់បាំងបានឡើយ " ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល