នៅក្នុងពិធីបង្ហាញខ្លួន Interface Facebook Home ថ្មីសំរាប់ប្រព័ន្ធប្រតិបត្តិការ Android នៅថ្ងៃនេះ
HTC, Facebook និងប្រព័ន្ធទូរស័ព្ទចល័តរបស់អាមេរិច AT&T បានណែនាំជាផ្លូវការនូវ HTC First
ស្មាតហ្វូន Android ដំបូងគេ ដែលត្រូវបានដំឡើង និងមាន Hardware សំរាប់ Facebook Home។

បើទោះជាមានឈ្មោះហៅថា "ដំបូង" ប៉ុន្តែ First មិនមានជាផលិតផលតែមួយ នៃការសហការគ្នា
រវាង HTC និង Facebook ឡើយ។ កាលពីឆ្នាំ 2011, HTC ធ្លាប់បានបង្ហាញ ChaCha, Status និង
Salsa ជាមួយប៊ូតុង Facebook ដាច់ដោយឡែក។ ជាក់ស្តែង First បានប្រើប្រាស់ Interface Home
Launcher ដែលធ្វើឲ្យអ្នកប្រើប្រាស់ Facebook កាន់តែងាយស្រួល កាន់តែសម្បូរបែប ជាងផលិត
ផលមុនៗ។

First នឹងមានបួនពណ៌សំរាប់ជ្រើសរើស ក្រហម ខៀវ ស និងខ្មៅ ហើយនឹងដាក់លក់នៅថ្ងៃទី12
ខែមេសា ខាងមុខនេះ ក្នុងតំលៃជាមួយកិច្ចសន្យា 99,99 USD។ អ្នកដែលចូលចិត្តផលិតផលនេះ
អាចធ្វើការកុម្មង់ទិញ ចាប់ពីថ្ងៃនេះតទៅ។ ក្រៅពី AT&T, CEO របស់ Facebook លោក Mark
Zuckerberg ក៏បានឲ្យដឹងថា HTC First នឹងមានមុខជាមួយក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តផ្សេង
Orange និង EE នៅអឺរ៉ុប ដែលពេលវេលា ពេលណានោះ មិនទាន់បានបង្ហាញឲ្យដឹងនៅឡើយ។

Facebook Home នឹងចាប់ផ្តើមអនុញ្ញាតដោនឡូត ដោយឥតគិតថ្លៃនៅលើ Play Store ចាប់ពីថ្ងៃ
ទី 12/4។ បច្ចុប្បន្ន វាអាចដំណើរការនៅលើ HTC One X, One X+, One, Samsung Galaxy S III,
Galaxy Note II និង Galaxy S4។ អ្នកតំណាង Facebook បានឲ្យដឹងថា Home នឹង Support បន្ថែម
ទៅលើឧបករណ៍មួយចំនួនទៀត ដែលក្នុងនោះមានទាំង Tablet ក្នុងរយះពេល ពីរបីខែខាងមុខនេះ។

បើទោះជា ព័ត៌មានស្តីពី Hardware មិនទាន់បញ្ជាក់ឲ្យដឹង ប៉ុន្តែបើតាមព័ត៌មានចចាមអារាមកាល
ពីមុន បានឲ្យដឹងថា HTC First មានរូបសណ្ឋានដូចខាងក្រោម៖

អេក្រង់: 4,3" SLCD3, កំរិតពន្លឺ 1280 x 720p;

CPU: Qualcomm Snapdragon 400 1,7 GHz, Dual Core, Krait aSMP (*);

GPU: Adreno 305;

RAM: 1 GB; ប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean

Camera ក្រោយ: 5 MP;

Camera មុខ: 1,6 MP;

Connector: Bluetooth 4.0, WiFi, 4G/LTE;

ផ្សេងៗ: Support protocol Miracast (*)

(*) Android Central បានបញ្ជាក់ព័ត៌មានស្តីពី CPU/GPU របស់ HTC First និង  protocol
អេក្រង់អត់ខ្សែ Miracast។

<object width="500" height="400" data="http://www.youtube.com/v/U36k9YzpBUE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/U36k9YzpBUE&rel=1" /></object>

វីដេអូ នៃការបង្ហាញណែនាំ HTC First

ដោយ៖ សិលា
ប្រភព៖ TTE & VE