ភ្នំពេញ៖ ក្រុមក្មេងស្ទាវ មួយក្រុម បានអង្គុយផឹកស៊ីនៅមុខផ្ទះ ហើយស្រែកឡូឡា ផ្អើលដល់
បងប្អូន ប្រជាពលរដ្ឋ និងអ្នក ជិតខាង ខណៈនោះក៏ត្រូវ យុវជនមួយក្រុម ដែលធ្វើការនៅក្នុង
ហាងនំប៉័ង ABCបានយកដុំថ្មទៅគុបស្រោចទៅលើក្រុមក្មេងស្ទាវដែលអង្គុយផឹកស៊ីបណ្តាល
ឲ្យមនុស្សចំនួន ២ នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ រួចក្រុមយុវជនខាងលើនេះបានបិទ ទ្វារនៅ សម្ងំ
ដេកក្នុងផ្ទះវិញបាត់ ។

សមត្ថកិច្ចបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង ០០ នាទីយប់
ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចខាង ក្រោយ ហាងនំប៉័ង ABC ស្ថិតនៅតាម
បណ្តោយផ្លូវលេខ ៩៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញក្រុមកម្មករក្នុង
ឃ្លាំងដែក មួយកន្លែងមានគ្នា ៥ទៅ ៦ នាក់បានអង្គុយផឹកស៊ីនៅមុខឃ្លាំង តាំងពី ល្ងាចរហូត
ដល់ម៉ោងកើតហេតុដោយសារក្រុមយុវជន បុគ្គលិក របស់ហាងនំប៉័ងខឹងសម្បាទ្រាំ មិនបាន
ក៏បានយក ដុំថ្មគប់ពីអគារស្នាក់នៅ របស់គេចុះមក ក្រោម បណ្តាលឲ្យត្រូវចំក្រុមក្មេងស្ទាវ
ចំនួន ២ នាក់រងរបួសធ្ងន់ស្រាល ។

ហេតុការណ៍នេះ ធ្វើឲ្យផ្អើលដល់ នគរបាលមូលដ្ឋាន និងមន្រ្តីកងរាជអាវុធហត្ថ ខណ្ឌចំការ
មន ចុះមកអន្តរាគមន៍ភ្លាមៗ ប៉ុន្តែដោយជនរងគ្រោះ មិនបានដាក់ពាក្យ បណ្តឹង នោះ ទើប
សមត្ថកិច្ចនគរបាល នាំគ្នាត្រឡប់ទៅវិញ ដោយមិនបានវែកញែករកហេតុផលអ្វីនោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល