តាមប្រភពព័ត៌មានដែលត្រូវបានគេយកចេញពី គេហទំព័រត្រួតពិនិត្យទំនិញចេញចូល Zauba របស់ ប្រទេសឥណ្ឌា នៅក្នុងបញ្ជីតារាងទំនិញ បានបង្ហាញឲ្យឃើញឧបករណ៍ពីរ មានលេខកូដ SM-G930R4 និង SM-G935R4 ដែលត្រូវបានគេដឹងថា ជាម៉ូដែលស្មាតហ្វូនជំនាន់បន្ទាប់របស់ Samsung គឺ Galaxy S7 និង S7 Edge មានអេក្រង់ទំហំ 5,1" និង 5,5"។

បើសិនជាព័ត៌មានខាងលើនេះត្រឹមត្រូវ នោះច្បាស់ណាស់ថា នឹងមានការផ្លាស់ប្តូរស្តីពីទំហំអេក្រង់ មិន ច្បាស់ថា នឹងមានម៉ូដែល S7 Edge+ ឬក៏អត់ទេ ប៉ុន្តែ Samsung អាចយល់ឃើញថា អេក្រង់ទំហំ 5,7" អាចនឹងរាងធំបន្តិច ចំពោះអ្នកប្រើប្រាស់ ទើបក្រុមហ៊ុនប្តូរទំហំមកនៅត្រឹមតែ 5,5" វិញ។

នៅថ្ងៃខាងមុខនេះ មិនយូរប៉ុន្មានឡើយ នឹងដល់ថ្ងៃព្រឹត្តិការណ៍តាំងពិព័រណ៍បច្ចេកវិទ្យា MWC 2016 ដែលនឹងប្រារព្ធធ្វើឡើងនៅអេស្បាញ ហើយទីនោះហើយ ជាទីកន្លែងដែល Samsung បានបង្ហាញ ណែនាំ Galaxy S6 និង S6 Edge កាលពីឆ្នាំមុន។ ដូច្នេះឆ្នាំនេះ យើងក៏នឹងអាចបានឃើញស្មាតហ្វូន Galaxy S7 បង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍នេះដែរ៕

- អានអត្ថបទ៖ iPhone ស៊េរីចាស់ៗ ប្រើប្រាស់បានរលូន និងមានល្បឿនលឿនជាងមុន ពេលឡើង iOS 9.2.1 (Video Inside)
- អានអត្ថបទ៖ រូបភាពលំអិតយ៉ាងច្បាស់ ទូរស័ព្ទធ្វើពីលោហធាតុដែល NOKIA អាចបង្ហាញណែនាំ ខ្លួន នៅក្នុងឆ្នាំនេះ

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Tinhte